![](https://oss7.tnaot.com/tnaot/image/2023/02/12/599ea4218b4d4455a5de3359a39d0492.jpg)
TA X2
· 2024-03-08
ស្ត្រីទី១ របស់អ៊ុយក្រែនបដិសេធការអញ្ជើញទៅថ្លែងសន្ទរកថាទៅកាន់ប្រជាជាតិអាមេរិករបស់លោក Biden
#អ៊ុយក្រែន# #ព័ត៌មាន# #Olena Zelenska# #ព័ត៍មានអន្តរជាតិ#
5017
ការិយាល័យរបស់លោកស្រី Olena Zelenska បានឲ្យដឹងថា ស្ត្រីទី១របស់ប្រទេសអ៊ុយក្រែនរូបនេះ បានបដិសេធការអញ្ជើញរបស់សេតវិមាន ដើម្បីឲ្យទៅចូលរួមសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជាតិអាមេរិករបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) ដោយលើកហេតុផលពីការមានកាលវិភាគជាន់គ្នានឹងព្រឹត្តិការណ៍ផ្សេង។
![](https://refile.tnaot.com/image/2024/03/07/5ea7c21332de49a18221ebe6d81911db.png)
អ្នកស្រី Tetiana Haiduchenko មន្ត្រីព័ត៌មានរបស់លោកស្រី Zelenska កាលពីថ្ងៃពុធ (ទី៦ ខែមីនា) បាននិយាយថា៖ «ដោយសារតែមានព្រឹត្តិការណ៍គ្រោងទុកជាច្រើន ក្នុងនោះរួមទាំងដំណើរទស្សនកិច្ចរបស់កុមារពីមណ្ឌលកុមារកំព្រាទៅកាន់ទីក្រុងគីវដែលត្រូវបានគ្រោងទុកជាមុនផងដែរនោះ ស្ត្រីទី១រូបនេះ នឹងមិនអាចចូលរួមព្រឹត្តិការណ៍នេះបានទេ»។
ជាមួយគ្នានេះ សេតវិមានបានបញ្ជាក់កាលពីថ្ងៃទី៥ ខែមីនាថា លោកស្រី Yulia Navalnaya ដែលជាភរិយាមេម៉ាយរបស់សពមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ដែលបានស្លាប់នៅក្នុងពន្ធនាគាររុស្ស៊ី កាលពីខែកុម្ភៈ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការថ្លែងសុន្ទរកថានេះដែរ ប៉ុន្តែមិនអាចចូលរួមបាននោះឡើយ។
ការអញ្ជើញទៅកាន់លោកស្រី Zelenska និងការណ៍ដែលលោកស្រីមិនអាចចូលរួមបាន ត្រូវបានរាយការណ៍នៅល្ងាចថ្ងៃទី៥ ខែមីនា ដោយសារព័ត៌មាន Washington Post។
បើយោងតាមមនុស្សដែលដឹងពីផែនការសម្រាប់ការថ្លែងសុន្ទរកថានេះ បានឲ្យដឹងថា សេតវិមានសង្ឃឹមថា ស្ត្រីទាំង ២រូបនេះ នឹងបានចូលរួមក្នុងការថ្លែងសុន្ទរកថាដែលជាការបង្ហាញពីការតស៊ូ ដើម្បីសេរីភាព និងបង្ហាញពីការតស៊ូប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕
https://www.yahoo.com/news/ukraines-first-lady-turns-down-181128894.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងខែដំបូងនៃការលើកលែងទិដ្ឋាការចិន-ថៃ ភ្ញៀវទេសចរច្រើនជាង ១៣១០០ នាក់បានចូលប្រទេសថៃតាមរយៈច្រកទីក្រុងគុន
មនុស្សស្រីឆ្លាត នាងនឹងហ៊ានបោះបង់៣ចំណុចនេះចោល ដើម្បីភាពជោគជ័យក្នុងជីវិត
ចិញ្ចឹមកូនបានល្អណាស់! ឪពុកម្ដាយដែលកើតឆ្នាំទាំង ៣ នេះ ច្រើនតែរុងរឿង នាំសំណាង ជោគជ័យ និងបង្កើតស្ដង់ដារខ្ពស់ដល់កូនៗ
មេដឹកនាំក្រុមហាម៉ាសមិនចុះញ៉ម ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់កូនប្រុសរបស់លោក ៣នាក់
យោបល់ទាំងអស់ (0)