TA X2
· 2024-03-08
NHK៖ តុលាការជប៉ុនបដិសេធការស្នើឲ្យបញ្ឈប់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅ Shikoku
#Shikoku Electric Power# #នុយក្លេអ៊ែរ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5265
តុលាការជប៉ុនបានច្រានចោលពាក្យបណ្តឹងទាមទារឲ្យបិទម៉ាស៊ីនរ៉េអាក់ទ័រលេខ៣ ក្នុងរោងចក្រថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Shikoku Electric Power នៅទីក្រុង Ikata របស់កោះ Shikoku ដែលនេះជាការសម្រេចផ្លូវការលើកដំបូង ពាក់ព័ន្ធនឹងជម្លោះផ្លូវច្បាប់ សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ នៅភាគខាងលិចប្រទេសជប៉ុនមួយនេះ។ នេះបើតាមការផ្សាយជាសាធារណៈ ក្នុងសេចក្ដីរាយការណ៍របស់សារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) នេះ។
សេចក្តីសម្រេចរបស់តុលាការតំបន់ Oita ប្រឆាំងនឹងអ្នកស្រុកដែលព្រួយបារម្ភអំពីហានិភ័យគ្រោះធម្មជាតិនោះ បានអនុញ្ញាតឲ្យមានការដំណើរការជាធម្មតា សម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រសកម្ម ដែលផលិតថាមពលអគ្គិសនីបាន ៨៩០មេហ្គាវ៉ាត់ និងដែលមានអាយុកាល ៣០ឆ្នាំហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Shikoku Electric បានប្រឈមជាមួយនឹងដីកាតុលាការចំនួន២ ដែលបង្គាប់ឲ្យបញ្ឈប់ដំណើរម៉ាស៊ីនរ៉េអាក់ទ័រនេះ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០២០ ប៉ុន្តែដីកាបង្គាប់ទាំង ២នេះ ត្រូវបានលុបចោលដោយតុលាការជាន់ខ្ពស់ នាពេលក្រោយមក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចាស់ៗលោកផ្ដាំ! បុរសល្អមិនយកប្រពន្ធ ៥ ប្រភេទ ស្ត្រីល្អមិនយកប្តី ៦ ប្រភេទ ចៀសបាន ជីវិតអ្នកនឹងសុខសាន្ត មានសំណាង មានក្ដីសុខ និងសុភមង្គល
បម្រាមហាមជក់បារីរបស់អង់គ្លេសសម្រាប់ក្មេងអាយុក្រោម១៥ឆ្នាំ បានឆ្លងកាត់ភាពចម្រូងចម្រាស់នៅសភាលើកដំបូង
វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់រឹតចំណងមិត្តភាពយ៉ាងជិតស្និតរវាងប្រជាជនកម្ពុជា-ចិន
កូនសោទាំង ១០ ជួយបង្កើនសក្ដានុពល បង្វែរបញ្ហា ការលំបាក ទៅឱកាស
យោបល់ទាំងអស់ (0)