TA X2
· 03-08
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ការព្យាយាមទប់ស្កាត់ចិននឹងបង្កឲ្យមានការប៉ះពាល់មកលើខ្លួនតែប៉ុណ្ណោះ
#ម៉ាឡេស៊ី# #ព័ត៌មាន# #ប្រទេសចិន# #Anwar Ibrahim# #ព័ត៍មានអន្តរជាតិ#
4020
អំឡុងសុន្ទរកថានៅប្រទេសអូស្ត្រាលី នាថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា ការប៉ុនប៉ងទប់ស្កាត់ការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិននឹងត្រឹមតែធ្វើឲ្យប៉ះពាល់ប្រទេសយ៉ាងធ្ងន់ធ្ងរ និងមានជម្លោះនៅក្នុងតំបន់ប៉ុណ្ណោះ។
ក្នុងពេលថ្លែងនៅឯសាកលវិទ្យាល័យជាតិអូស្ត្រាលី ក្នុងទីក្រុង Canberra លោកបាននិយាយថា ប្រទេសនានា ចាំបាច់ត្រូវដឹងអំពីជំហាននយោបាយរបស់ប្រទេសចិន ហើយទទួលស្គាល់ពីរបៀប ដែលមេដឹកនាំរបស់ប្រទេសនេះចាត់ទុកការកសាងកម្លាំងយោធា និងឥទ្ធិពលការទូតជាដំណោះស្រាយដ៏សមហេតុផល ចំពោះសក្តានុពលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីដែលមានឈ្មោះជាភាសាម៉ាឡេស៊ី Datuk Seri Anwar បានប្រាប់ថា៖ «នៅក្នុងក្រសែភ្នែករបស់ប្រទេសទាំងនោះ វិធានការអវិជ្ជមានប្រឆាំងនឹងការរីកចម្រើនរបស់ប្រទេសចិន លើផ្នែកយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា មិនមានអ្វីក្រៅពីព្យាយាមបដិសេធទីតាំងស្របច្បាប់របស់ពួកគេ នៅក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះ។ ការបង្កើតឧបសគ្គប្រឆាំងនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសចិន នឹងមានតែបញ្ជាក់បន្ថែមទៀតដល់ការបង្កើតនូវកំហុសឆ្គងបែបនេះប៉ុណ្ណោះ»។
លោក Anwar ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសអូស្ត្រាលី ដែលទើបបានបញ្ចប់ កាលពីថ្ងៃពុធ (ទី៦ ខែមីនា) នោះ បានលើកឡើងម្តងហើយម្តងទៀតពីការចរចាដោយសន្តិភាព ស្ដីពីបញ្ហារបស់ចិន នៅក្នុងកិច្ចប្រជុំដែលត្រូវបានគ្របដណ្តប់ដោយការប៉ះទង្គិចគ្នា រវាងហ្វីលីពីន និងចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
ចំណែកប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា) បាននិយាយថា ប្រទេសរបស់លោកនឹងបង្កើនទំនាក់ទំនងសន្តិសុខជាមួយសហរដ្ឋអាមេរិក ហើយទប់ទល់នឹងការលុកលុយរបស់ចិន នៅក្នុងដែនសមុទ្រមានជម្លោះ។
សម្រាប់លោក Anwar លោកបានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកថា ប្រទេសម៉ាឡេស៊ី និងអូស្ត្រាលី មានកាតព្វកិច្ចក្នុងការជំរុញឲ្យប្រទេសចិន សហរដ្ឋអាមេរិក និងបណ្ដាប្រទេសតួអង្គសំខាន់ៗផ្សេងទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មាននូវឥរិយាបទដែលអំណោយផលដល់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចិនជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខអូស្ត្រាលី-ហ្វីលីពីនកុំឲ្យប៉ះពាល់ដល់ប្រទេសដទៃ
នាយករដ្ឋមន្ត្រីថៃ៖ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន នៅតែមានសុខភាពខ្សោយ បន្ទាប់ពីមានសេរីភាព
មេដឹកនាំកូរ៉េខាងត្បូង៖ ទំនាក់ទំនងកាន់តែល្អជាមួយជប៉ុន ជួយរារាំងការគំរាមកំហែងរបស់កូរ៉េខាងជើង
ចិន អះអាងអធិបតេយ្យភាពលើដែនទឹកសមុទ្រចិនខាងត្បូង បន្ទាប់ពីរូបភាពផ្កាយរណបបង្ហាញរបាំងបណ្ដែតទឹកថ្មី
យោបល់ទាំងអស់ (0)