TA X2

· 03-10

ក្រុមប្រឹក្សាសន្តិសុខ UN ប៉ះទង្គិចគ្នាជុំវិញការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ការវាយប្រហារ# #ព័ត៍មានអន្តរជាតិ#

6330

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃសុក្រ (ទី៨ ខែមីនា) បាន​កោះ​ប្រជុំ ដើម្បីពិភាក្សាអំពីការថែរក្សាសុខសន្តិភាពរបស់អ៊ុយក្រែន។ ក្នុងកិច្ចប្រជុំនោះ សហ​រដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ការវាយលុក​តាមអាកាសថ្មីៗ​នេះ​របស់​រុស្ស៊ី​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន ដោយចាត់ទុកថា សកម្មភាពទាំងនេះ​ជាការបំពាន​យ៉ាង​ច្បាស់​ក្រឡែត​លើធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ (UN)។

ចំណែកចក្រភពអង់គ្លេសបាននិយាយយោងដល់ការចោទប្រកាន់ថ្មីៗ ដោយ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ប្រឆាំងនឹងមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី ហើយបានបញ្ជាក់​សារជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ចំពោះអ៊ុយក្រែន ដោយបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៣២៥លានផោន (ជិត ៤១៨​លានដុល្លារ) ដើម្បីជួយពង្រឹងដល់ការការពាររបស់ប្រទេសនេះ។

ក្នុងពេល​ជាមួយគ្នានោះ សហព័ន្ធរុស្ស៊ីបានការពារប្រតិបត្តិការយោធាថា មានភាពច្បាស់លាស់ និង​មិនគំរាមកំហែងដល់ជនស៊ីវិលទេ ដោយលើកឡើងថា ការមានគ្រោះថ្នាក់ណាមួយ គឺកំ​ហុស​ផ្នែក​ការពារដែនអាកាសរបស់អ៊ុយក្រែន។ តំណាង​របស់អ៊ុយ​ក្រែន​បាន​ផ្តល់​ចំនួន​សរុប​យ៉ាង​ប្រុង​ប្រយ័ត្ន​អំពី​ការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម។ ទាំងអស់នេះគូសបញ្ជាក់ពីកម្រិតនៃជម្លោះ និង​បង្ហាញឲ្យឃើញពីការបែកបាក់គ្នាយ៉ាងខ្លាំងក្លាដែលនៅតែមានក្នុងសហគមន៍អន្តរជាតិ។


យ៉ាងណាក្ដី បន្ទាប់ពីជួបជាមួយសមភាគីរបស់ខ្លួន គឺប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅទីក្រុង Istanbul ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាន​និយាយ​កាល​ពី​ថ្ងៃសុ​ក្រ​នោះថា ទួរគីត្រៀមខ្លួនជាស្រេចហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល រវាង​អ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមនេះ៕


https://www.yahoo.com/news/un-security-council-clashes-over-125232981.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)