TA X2
· 2024-03-10
ការបាញ់កាំភ្លើង ត្រូវបានលាន់លឺនៅជិតវិមានជាតិ ប្រទេសហៃទី ក្នុងទីក្រុងព័រ អូប្រាំង
#ព័ត៌មាន# #ប្រទេសហៃទី# #Ariel Henry# #ព័ត៍មានអន្តរជាតិ#
6608
ទីភ្នាក់ងារព័ត៌មាន EFE របស់ប្រទេសអេស្បាញ បានរាយការណ៍ថា ការបាញ់កាំភ្លើង ត្រូវបានលាន់លឺ កាលពីថ្ងៃសុក្រ នៅជុំវិញវិមានជាតិប្រទេសហៃទី ក្នុងរដ្ឋធានី ព័រ អូប្រាំង។

ក្រុមប្រដាប់អាវុធប្រទេសហៃទី បានបើកការវាយប្រហារជាបន្តបន្ទាប់ នៅក្នុងរដ្ឋធានីព័រ អូប្រាំង ចាប់តាំងពីថ្ងៃទី២៩ ខែ កុម្ភៈ ដោយអំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោក Ariel Henryលាលែងពីតំណែង។

ប្រទេសហៃទី បានរកមធ្យោបាយដោះស្រាយជាមួយអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏ខ្លាំងក្លា រយៈពេលជាង ២ឆ្នាំមកហើយ ដែលតាមការកត់សំគាល់បានធ្វើឲ្យស្ថានការណ៍ធ្លុះចុះកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ២០២២។
បន្ទាប់ពីការបរាជ័យរបស់រដ្ឋាភិបាល ដើម្បីបោះឆ្នោត នៅថ្ងៃទី៧ ខែកុម្ភៈ ប្រទេសកោះតំបន់សមុទ្រការ៉ាអ៊ីប មួយនេះបានទទួលរងភាពចលាចលសង្គម ដែលកាន់តែរាលដាលខ្លាំងឡើង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
ពិធីបុណ្យ ឌីវ៉ាលីរបស់សាសនាហិណ្ឌូ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
របៀបញ៉ាំថ្លើមជ្រូកដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
យោបល់ទាំងអស់ (0)