TA X2

· 03-15

ចិន៖ ការហាមប្រាម TikTok របស់សហរដ្ឋអាមេរិក ជុំវិញការបារម្ភពីសន្តិសុខជាតិ មិនយុត្តិធម៌ឡើយ

#ព័ត៌មាន# #Wang Wenbin# #TikTok# #ព័ត៍មានអន្តរជាតិ#

5866

ដោយរិះគន់លើសេចក្ដីស្នើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីបង្ខំឲ្យលក់បណ្ដាញសង្គម TikTok ឬបើមិនដូច្នោះទេនឹងត្រូវបានហាមឃាត់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) នេះ បាននិយាយថា «គ្មានការនិយាយពីភាពយុត្តិធម៌នោះឡើយ» ដែលលើកឡើងបញ្ហាសន្តិសុខជាតិ ដើម្បីយកមកកាត់បន្ថយអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ប្រទេសដទៃនោះ។


សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានផ្ដល់ការអនុម័តក្នុងសំឡេងយ៉ាងច្រើនលើសលប់ដល់សេចក្ដីស្នើច្បាប់ដែលនឹងផ្តល់រយៈពេលប្រហែល ៦ខែ ដើម្បីឲ្យម្ចាស់បណ្ដាញសង្គម TikTok គឺក្រុមហ៊ុនចិន ByteDance លក់ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់កម្មវិធីវីដេអូខ្លីៗនេះ ឬបើមិនដូច្នោះទេប្រឈមនឹងការជាប់បម្រាម។

មូលហេតុដែលនាំឲ្យមានសេចក្ដីស្នើច្បាប់នេះកើតមានឡើង គឺដោយសារសមាជិកសភាអាមេរិកមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗថា ទិន្នន័យរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok របស់សហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរបស់ប្រទេសចិន។

ប្រទេសចិនបានអះអាងម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកបានពង្រីកគំនិតសន្តិសុខជាតិឲ្យកាន់តែវែងឆ្ងាយ ហើយលោក Wang បាននិយាយកាលពីមុនថា នេះជាទង្វើសម្លុតកំហែងរបស់ប្រទេសនេះ ដូចដែលលោកបានពណ៌នាថា រំខានដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មប្រក្រតីអន្តរជាតិ ហើយនៅទីបំផុតនឹងទទួលបានផលតបស្នងវិញ៕


https://finance.yahoo.com/news/proposed-us-tiktok-ban-national-072412574.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)