TA X2
· 03-16
លោក Sisi ៖ អេហ្ស៊ីបកំពុងព្យាយាមអស់ពីសមត្ថភាពឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប
#តំបន់ហ្កាហ្សាស្រ្ទីប# #Abdel Fattah al-Sisi# #ព័ត៌មាន# #អេហ្ស៊ីប# #ព័ត៍មានអន្តរជាតិ#
3136
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និយាយនៅថ្ងៃសុក្រនេះថា អេហ្ស៊ីប កំពុងព្យាយាមឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា បង្កើនច្រកដឹកជំនួយ ដើម្បីឲ្យពលរដ្ឋជម្លៀសខ្លួននៅតំបន់ភាគខាងត្បូងនៃដែនដីបិទច្រកមួយនេះ ផ្លាស់ទីមកកាន់តំបន់ភាគខាងជើងវិញ ។
លោក Sisi បានព្រមានពីគ្រោះថ្នាក់នៃការវាយលុករបស់អ៊ីស្រាអែលចូលទៅក្នុងទីក្រុង Rafah ជាទីដែលមនុស្សប្រហែល ១,៥លាននាក់ ស្វែងរកទីជម្រកនៅជាប់ព្រំដែនហ្កាហ្សាជាមួយអេហ្ស៊ីប ។
ក្រុមមន្រ្តីជំនួយ បានព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្សនៅតំបន់បិទច្រកមួយនេះ ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់បណ្ឌិតសភានគរបាលអេហ្ស៊ីប លោក Sisi និយាយថា ពួកយើងបានខិតខំអស់ពីសមត្ថភាពបំផុតរបស់ពួកយើង ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
អេហ្ស៊ីបដែលព្រួយបារម្ភពីការជម្លៀសខ្លួនជនប៉ាឡេស្ទីនចូលទៅជិតតំបន់ព្រំដែនរបស់ខ្លួននោះ បានព្យាយាម ជាមួយកាតា និងសហរដ្ឋអាមេរិក សម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីឈានដល់កិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មន្ត្រីអ៊ីស្រាអែល បង្ហាញសញ្ញាពីវឌ្ឍនភាពក្នុងការចរចាបឈប់បាញ់ក្នុងតំបន់ហ្កាហ្សា
ជំនួយមនុស្សធម៌ត្រូវបានបានទម្លាក់ពីលើអាកាសចូលក្នុងទីក្រុងហ្កាហ្សា ជាលើកទី២ ក្នុងសប្តាហ៍នេះ
កិច្ចពិភាក្សាជាប់គាំង ពេលលោក Netanyahu ចាត់ទុកការទាមទាររបស់ក្រុមហាម៉ាស់ថាឆ្កួតវង្វែង
អ៊ីស្រាអែល អនុម័តផែនការវាយប្រហារទីក្រុង Rafah ប៉ុន្តែរក្សាក្តីសង្ឃឹមបទឈប់បាញ់ឲ្យនៅមាន
យោបល់ទាំងអស់ (0)