Lookingtoday
· 03-18
ភ្ញាក់ផ្អើលខ្លាំង! តារាកំប្លែង Pancake ដាក់ពាក្យប្រកួត MUC 2024
#Pancake# #កម្សាន្ត# #តារាខ្មែរ#
6320
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ងាត់ៗតារាកំប្លែង និងជាពិធីការនីភេទទី៣ល្បីឈ្មោះ Pancake ដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤ (Miss Universe Cambodia 2024 ) ធ្វើឱ្យហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
តួយ៉ាង មុននេះបន្តិច Facebook page ផ្លូវការ Miss Universe Cambodia គ្រប់គ្រងដោយក្រុមហ៊ុនមហាហង្ស របស់លោក អ៊ិន សុភិន បានប្រកាស Pancake ជាបេក្ខភាពជាប់ជុំដំបូងមុនគេផ្នែករូបថត។
ទន្ទឹមភាពភ្ញាក់ផ្អើល បណ្តាអ្នកគាំទ្ររបស់នាង រួមទាំងបវរកញ្ញា-បុរសឯកកម្ពុជា ជាច្រើន បាននាំគ្នាបង្ហាញ ការអបអរសាទរដល់តារាកំប្លែង Pancake ចំពោះការបោះជំហានចូលវិស័យ បវរកញ្ញានៅពេលនេះ ។ ភ្លាមៗនោះ ពិធីការនីភេទទី៣ ល្បីឈ្មោះ Pancake ក៏បានចែករំលែកការបង្ហោះដោយភ្ជាប់ជាមួយ Caption យ៉ាងខ្លីថា «និយាយម៉ាត់ណាម៉ាត់ហ្នឹង នាងខ្ញុំបានត្រៀមខ្លួនរួចរាល់ ជាស្រេចសម្រាប់ការប្រកួតមួយនេះ»។
សូមជម្រាបផងដែរថា ក្រៅពីតារាកំប្លែង Pancake ដែលបានដាក់ពាក្យប្រកួតប្រជែង MUC 2024 ហើយនោះ ក៏មានដំណឹងលេចឮថា កញ្ញា មាន សូនីតា , កញ្ញា ឆន ស្រីណេត និង បវរកញ្ញាភេទទី ៣ ជា ដេវីណា អាចនឹងដាក់ពាក្យ ប្រកួតដណ្តើមមកុដពី កញ្ញា ចន សុទីម៉ា ផងដែរ ប៉ុន្តែការលេចឮនេះ ជាការពិតឬយ៉ាងណា មានតែរង់ចាំមើការ update ទាំងអស់គ្នា!
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
ប្រទេសចិនបើកសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន
តុលាការហុងកុង កាត់ទោសមនុស្ស ១២ នាក់ឱ្យជាប់ពន្ធនាគារពីបទវាយលុកសភាហុងកុងក្នុងឆ្នាំ២០១៩
មន្ត្រី៖ កូរ៉េខាងត្បូងរំពឹងថា ទំនាក់ទំនងជាមួយអាមេរិកនឹងមិនប្រែប្រួល ទោះលទ្ធផលការបោះឆ្នោតខែវិច្ឆិកាយ៉ាងណាក៏ដោយ
អតីតនាយករដ្ឋមន្រ្តីកាណាដាលោក Brian Mulroney ទទួលមរណភាពនៅវ័យ ៨៤ឆ្នាំ
យោបល់ទាំងអស់ (0)