Knongsrok

· 03-18

ប្រផ្នូលមិនល្អទាល់តែសោះ! ក្នុងផ្ទះមានសំឡេងទាំង ៤ នេះ នាំឱ្យគ្រួសារធ្លាក់យីអ៊ុន រាសីមិនល្អ ធ្វើការរកស៊ីអ្វីក៏មិនឡើងដែរ

#ចំណេះដឹង# #ស្ដាប់ឪពុកម្ដាយ# #ចំណេះដឹងទូទៅ#

1561

រឿងដែលសំខាន់បំផុតនៅក្នុងគ្រួសារ គឺភាពសុខដុមរមនា អ្នកជំនាន់មុននៅតែនិយាយថា ស្នេហានឹងមានសុភមង្គល គ្រួសារមានសំណាងធំ ពេលសមាជិកគ្រួសារទាំងអស់រស់នៅជាមួយគ្នាដោយសុខដុមរមនា។ ប្រសិនបើគ្រួសារមួយចង់ដំណើរការដោយរលូន វាទាមទារឱ្យសមាជិករបស់ខ្លួនមានភាពសុខដុមរមនារួមគ្នា។ យ៉ាងណាមិញ ប្រសិនបើក្នុងផ្ទះតែងតែមានសំឡេងរំខាន និងរឿងទាំង ៤ នេះកើតឡើង នេះជាប្រផ្នូលមិនល្អ ដែលនឹងធ្វើឱ្យគ្រួសារអ្នកដាំក្បាលចុះ យីអ៊ុនធ្លាក់ គ្មានរាសី រកស៊ី ធ្វើការងារអ្វីក៏មិនជោគជ័យនោះដែរ។

១. កូនដែលមិនស្ដាប់ឪពុកម្ដាយ

ប្រសិនបើនៅផ្ទះតែងតែមានសំឡេងកូនឈ្លោះជាមួយឪពុកម្តាយ នេះក៏ព្រោះតែវិធីអប់រំកូន ក៏ដូចជាវប្បធម៌ក្នុងគ្រួសារកំពុងមានបញ្ហា។ យើងទាំងអស់គ្នាយល់ថា អ្វីដែលយើងរៀនតាំងពីកុមារភាព គឺការគោរពចំពោះអ្នកចាស់ទុំ និងគោរពឪពុកម្តាយរបស់យើង។ មិនថាយើងត្អូញត្អែរពីឪពុកម្តាយយើងប៉ុនណានោះទេ យើងមិនគួរប្រឈមមុខនឹងពួកគាត់ដោយសំឡេងស្រែកគំហក ឈ្លោះទាស់នោះឡើយ ប៉ុន្តែគួរតែឆ្លៀតពេលសមស្របដើម្បីនិយាយជាមួយគាត់ដោយត្រជាក់ ហើយឱ្យពួកគាត់ដឹងពីអ្វីដែលអ្នកចង់បាន។ វិធីនេះ គ្រួសាររបស់អ្នកនឹងកាន់តែមានសុភមង្គល។

២. ការស្តីបន្ទោសពីសមាជិកគ្រួសារ

អ្វីដែលសំខាន់បំផុតនៅក្នុងគ្រួសារគឺភាពសុខដុម។ មនុស្សជំនាន់មុននៅតែនិយាយថាក្នុងផ្ទះមានសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ គ្រួសារនឹងមានតែសំណាងល្អចូលមក ពេលសមាជិកគ្រួសារទាំងអស់រស់នៅជាមួយគ្នាដោយសុខដុមរមនា។ ប្រសិនបើគ្រួសារមួយចង់ដំណើរការដោយរលូន វាទាមទារឱ្យសមាជិករបស់ខ្លួនមានភាពសុខដុមរមនា។ បើមានការឈ្លោះប្រកែក ឬតវ៉ាណាមួយរវាងសមាជិកនោះ វានឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិ លាភសំណាងគ្រួសារទាំងមូល។

៣. ម្ចាស់បំណុលមកទារលុយដល់ផ្ទះ

មិនដឹងថាតាំងពីពេលណាមកទេ គំនិតនៃការចំណាយច្រើនជាងចំណូលបានចូលជ្រៅក្នុងមនសិការរបស់មនុស្ស ជាពិសេសយុវជន ដែលតែងតែមានមោទនភាពក្នុងការទទួលបានដើមទុនសម្រាប់ប្រើប្រាស់។ ពួកគេតែងតែគិតថា មានជីវិតតែមួយ ដូច្នេះពួកគេគួរតែរីករាយជាមួយសម្ភារៈនិយមលើសពីសមត្ថភាពខ្លួន។

ប៉ុន្តែនេះប្រហែលជាធ្វើឱ្យយុវជនចំណាយដោយខ្ជះខ្ជាយ ដល់ថ្នាក់ហ៊ានយកបំណុលមកត្បៀតជាប់នឹងខ្លួន។ យ៉ាងណាមិញ ប្រសិនបើអ្នកហ៊ានចាយរហូតដល់ថ្នាក់ជំពាក់បំណុលគេ នោះច្បាស់ណាស់ថា នឹងមានម្ចាស់បំណុលមកទារលុយដល់ផ្ទះ នៅពេលរឿងនេះកើតឡើង គ្រួសាររបស់អ្នកទាំងមូលក៏នឹងរងផលប៉ះពាល់ផងដែរ។ ការដែលត្រូវម្ចាស់បំណុលមកទារលុយដល់ផ្ទះ នេះជាការរំខាន យាយីយ៉ាងខ្លាំង អាចឈានដល់ការគំរាមកំហែង ដែលនឹងធ្វើឱ្យយើងបាត់បង់លាភសំណាង យីអ៊ុនដាក់ទៅតាមនោះដែរ។ នេះនឹងបង្កើតភាពចលាចលនៅក្នុងផ្ទះ ប៉ះពាល់ដល់ជីវិតគ្រួសារទាំងមូល។

៤. មានអ្នកជិតខាងមិនល្អ មាត់អាក្រក់

មិនដឹងថាតើអ្នកយកចិត្តទុកដាក់លើបញ្ហាបែបនេះទេដែលឬអត់ទេ ប៉ុន្តែសង្គមនេះមានច្រើនណាស់ មិនខ្វះទេមនុស្សដែលចូលចិត្តនិយាយដើមគេ រិះគន់ បន្ទាបតម្លៃអ្នកដទៃ តាមពិតហេតុផលដែលអ្នកដទៃលើកសរសើរអ្នក គឺដោយសារតែអ្នកមានឋានៈខ្ពង់ខ្ពស់ ឬអ្នកមានអ្វីដែលពួកគេចង់បាន។ ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ស្តាប់ពាក្យជេរច្រើន ឮតែពាក្យមិនល្អ អពមង្គល វាមិនមែនជារឿងល្អទាល់តែសោះ។ ប្រសិនបើអ្នកត្រូវបានហ៊ុំព័ទ្ធដោយមនុស្សដែលនិយាយចូលចិត្តចំអកឡកលើយ ហើយគ្មាននរណាម្នាក់អាចចង្អុលប្រាប់ពីចំណុចខ្វះខាតរបស់អ្នក វាមានន័យថាអ្នកហៀបនឹងជួបបញ្ហាហើយ គ្រោះមហន្តរាយចូលមកកាន់តែកៀកហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស