TA X2

· 03-31

ស៊ីរីចោទអ៊ីស្រាអែល ក្រោយការវាយប្រហារសម្លាប់មនុស្សជាង ៤០នាក់ នៅជិតទីក្រុងអាឡិបប៉ូ

#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ# #ទីក្រុងអាឡិបប៉ូ#

5060

ស៊ីរ៉ី​៖ របាយការណ៍ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស នៅប្រទេសស៊ីរីភាគពាយព្យ។


ក្រសួងការពារជាតិស៊ីរី បានអះអាងថា យន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងជាច្រើន នៅទីជនបទនៃទីក្រុងអាឡិបប៉ូ នៅម៉ោង០១:៤៥ នៅថ្ងៃសុក្រ (២២:៤៥ ម៉ោងសកល នៅថ្ងៃព្រហស្បតិ៍)។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ក្រុមសកម្មប្រយុទ្ធហេសបូឡា    (Hezbollah) និងទាហានស៊ីរី បានស្លាប់ ខណៈដែលឃ្លាំងស្តុកអាវុធរបស់ក្រុមហេសបូឡា ត្រូវរងការវាយប្រហារ។

រយៈពេលប៉ុន្មានម៉ោងក្រោយមក យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់ឥស្សរជនជាន់ខ្ពស់ របស់ក្រុមហេបូឡា នៅក្នុងការវាយប្រហារតាមអាកាស នៅប្រទេសលីបង់។

កងកម្លាំងការពារអ៊ីស្រាអែល បានបន្តថា លោក Ali Abed Akhsan Naim គឺជាមេបញ្ជាការរងនៃអង្គភាពមីស៊ីល និងរ៉ុក្កែតរបស់ក្រុមនេះ ហើយទទួលខុសត្រូវចំពោះការរៀបចំផែនការ និងវាយប្រហារលើ ជនស៊ីវិលអ៊ីស្រាអែល។

https://www.bbc.com/news/world-middle-east-68691102

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)