TA X2
· 2024-04-01
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវឥណ្ឌូនេស៊ី
#ឃ្លាំងស្តុកគ្រាប់រំសេវ# #ព័ត៌មាន# #ប្រទេសឥណ្ឌូនេស៊ី# #ព័ត៍មានអន្តរជាតិ#
7480
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងដ៏ធំមួយដែលបានឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវយោធា កាលពីល្ងាចថ្ងៃសៅរ៍ នៅក្រៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

អគ្គិភ័យនេះដែរ បណ្តាលឲ្យមានការផ្ទុះគ្រាប់ និងផ្សែងខ្មៅដ៏ក្រាស់ផុសឡើងលើអាកាសទាំងយប់ ។
លោក Mohammad Hasan គឺជាមន្រ្តីយោធាមួយរូប និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្មានសេចក្តីរាយការណ៍ពីការស្លាប់ ឬរងរបួសនោះឡើយ ហើយអគ្គិភ័យ បានឆាបឆេះនៅឃ្លាំងស្តុកគ្រាប់រំសេវហួសកំណត់ ។
មន្រ្តីយោធាមួយរូបទៀត និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើពេលអស់ជាច្រើនម៉ោង ដើម្បីព្យាយាមពន្លត់អណ្តាតភ្លើង ។
ដោយឡែក សារព័ត៌មានក្នុងស្រុករាយការណ៍ថា ដំបូងឡើយក្រុមអាជ្ញាធរពុំអាចចូលទៅដល់កន្លែងកើតហេតុបាននោះទេ ហើយពួកគេបានស្នើសុំឲ្យប្រជាពលរដ្ឋរស់នៅក្បែរឃ្លាំងស្តុកគ្រាប់រំសេវ ជម្លៀសខ្លួនចេញ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
ក្រុមសិល្បៈម៉ុងសាយ និង ម៉ុងឡេង នៃសមាគមខ្មែរ-ចិនចូលសម្តែងថ្វាយទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដល់មន្ទីរពេទ្យរដ្ឋ និងឯកជន មានកំណើនជាង ២១ម៉ឺនប្លោក ក្នុងឆ្នាំ២០២៥
ជនជាតិអ៊ីរ៉ង់ ២០០,០០០ នាក់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់នៅទីក្រុងមុយនិច
យោបល់ទាំងអស់ (0)