TA X2

· 04-01

កងទ័ពជើងទឹកឥណ្ឌា សង្រ្គោះទូកនេសាទអ៊ីរ៉ង់ដែលត្រូវបានចោរប្លន់នៅជិតតំបន់ឆ្នេរប្រទេសសូម៉ាលី

#ប្រទេសសូម៉ាលី# #ព័ត៌មាន# #អ៊ីរ៉ង់# #កងទ័ពជើងទឹក# #ព័ត៍មានអន្តរជាតិ#

6030

កងទ័ពជើងទឹកឥណ្ឌា និយាយថា ពួកគេរំដោះបានក្រុមនាវិក ២៣នាក់ នៅលើទូកនេសាទអ៊ីរ៉ង់ ដែលត្រូវបានរឹបអូសយកទៅដោយក្រុមចោរសមុទ្រប្រដាប់អាវុធនៅជិតតំបន់ឆ្នេរប្រទេសសូម៉ាលី ។ 


 រូបភាពវីដេអូឃ្លីបចេញដោយកងទ័ពជើងទឹកឥណ្ឌាកាលពីថ្ងៃសៅរ៍ ឃើញទូកនេសាទមួយគ្រឿង ឡោមព័ទ្ធដោយទូកតូចៗជាច្រើនគ្រឿងនៅក្នុងសមុទ្រ ។ 

 កងទ័ពជើងទឹកឥណ្ឌា បានចេញរូបថតសន្លឹក ឃើញក្រុមចោរសមុទ្រ ក្រោយត្រូវបានឃាត់ខ្លួននៅលើទូក ។ 

 ទូកនេសាទ Al-Kambar 786 ស្ថិតនៅតំបន់ភាគនិរតីកោះ Socotra របស់ប្រទេសយេម៉ែន ក្នុងសមុទ្រអារ៉ាប់ កាលពីថ្ងៃទី ២៨ ខែមីនា ពេលដែលពួកគេរាយការណ៍ថា មានចោរសមុទ្រ ៩នាក់ បានឡើងលើទូករបស់ពួកគេ ។ 

 ទូកមួយគ្រឿងនេះ ត្រូវបានស្កាត់ជាប់ដោយនាវា INS Sumedha និងនាវា INS Trishul របស់កងទ័ពជើងទឹកឥណ្ឌា ហើយពួកគេប្រើពេលជាង ១២ម៉ោង ទម្រាំបង្ខំឲ្យក្រុមចោរសមុទ្រចុះចាញ់ ។ 

 ដោយឡែក ក្រុមចោរសមុទ្រ ៩នាកក់ ត្រូវបាននាំខ្លួនទៅកាន់ប្រទេសឥណ្ឌា ក្រោមច្បាប់ក្នុងប្រទេសប្រឆាំងនឹងចោរកម្មតាមសមុទ្រ ៕

https://www.reuters.com/world/india-rescues-iranian-fishing-vessel-hijacked-by-pirates-off-somalia-2024-03-30/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)