TA X2
· 04-05
ប្រជាជនហៃទី ព្យាយាមរត់គេចពីភាពអនាធិបតេយ្យ ខណៈបណ្ដាប្រទេសជិតខាងបង្កើនកម្លាំងយោធា
#ភាពអនាធិបតេយ្យ# #ព័ត៌មាន# #ប្រជាជនហៃទី# #ព័ត៍មានអន្តរជាតិ#
3083
ដោយមិនទាន់មានសញ្ញានៃក្រុមប្រឹក្សាអន្តរកាល ដែលបានសន្យាបង្កើតជាយូរដើម្បីដឹកនាំនៅក្នុងការដាក់ពង្រាយកងទ័ពអន្តរជាតិ និងការស្តារសណ្តាប់ធ្នាប់ឡើងវិញនោះ ប្រជាជនហៃទី កំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសតាមដែលអាចធ្វើបាន។ ក្រុមជនអន្ធពាលដ៏ហិង្សា បានចូលកាន់កាប់តំបន់ជាច្រើននៃរដ្ឋធានីហៃទី សម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំមនុស្សរាប់លាននាក់ឱ្យស្ថិតក្នុងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការរឹតបន្តឹងសន្តិសុខពីប្រទេសជិតខាង។
អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រនៅទីក្រុងព័រអូប្រាំង ត្រូវបានបិទអស់រយៈពេលមួយខែ ដោយសារសកម្មភាពគ្មានសណ្ដាប់ធ្នាប់របស់ក្រុមជនអន្ធពាល ខណៈអាកាសយានដ្ឋាននៅភាគខាងជើងនៃទីក្រុង កេប-ហៃត្យុង (Cap-Haitien) បានចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ទីក្រុង ម៉ៃអាមី (Miami) សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលជំរុញឱ្យមនុស្សជាច្រើនព្យាយាមចាកចេញ។
បណ្ដាប្រទេសជិតខាងបានពង្រឹងវិធានការសន្តិសុខតាមព្រំដែន រួមទាំងសាធារណរដ្ឋដូមីនីក ដែលជាប្រទេសតែមួយគត់មានព្រំដែនគោកជាមួយហៃទី ហើយដែលបានច្រានចោលមិនឱ្យមានជំរំជនភៀសខ្លួននៅលើទឹកដីរបស់ខ្លួន និងបាននិរទេសមនុស្សរាប់ម៉ឺននាក់ចេញពីប្រទេស។
នៅក្នុងការលើកឡើងដែលចេញផ្សាយដោយរដ្ឋាភិបាល ដូមីនីក កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសដូមីនីក លោក រ៉ូប៊ឺតតូ អាល់វ៉ារ៉េស (Roberto Alvarez) បានប្រាប់សារព៏ត៌មាន BBC ថា បុគ្គលិកយោធាប្រហែល ១០.០០០ នាក់ត្រូវបានគេដាក់ពង្រាយទៅកាន់ព្រំដែនជិត ៤០០ គីឡូម៉ែត្ររបស់ខ្លួន ដែលជា «បន្ទុកដ៏ធ្ងន់» ដល់ថវិកាជាតិ និងរំខានដល់ពាណិជ្ជកម្មឆ្លងព្រំដែន៕
https://www.yahoo.com/news/haitians-seek-flee-gang-fueled-213609743.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រទេសហៃទី៖ មេដឹកនាំក្រុមជនអន្ធពាល Jimmy Chérizier ទាមទារតួនាទីចរចាសន្តិភាព
យោធាអាមេរិក បញ្ជូនយន្តហោះដឹកបុគ្គលិកស្ថានទូតពីប្រទេសហៃទី និងពង្រឹងសន្តិសុខ
ការបាញ់កាំភ្លើង ត្រូវបានលាន់លឺនៅជិតវិមានជាតិ ប្រទេសហៃទី ក្នុងទីក្រុងព័រ អូប្រាំង
រដ្ឋធានីហៃទី ស្ថិតក្រោមការឡោមព័ទ្ធ ខណៈមានការកើនឡើងអំពើហិង្សាពីក្រុមជនអន្ធពាល
យោបល់ទាំងអស់ (0)