
TA X2
· 2024-04-06
ប្រធានសភាស៊ីរី ថ្កោលទោសចំពោះការវាយប្រហារលើស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី
#ប្រទេសស៊ីរី# #ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ការវាយប្រហារ# #ព័ត៍មានអន្តរជាតិ#
4023
ប្រធានសភាប្រជាជនស៊ីរី ហាមមូដា សាបបាគ (Hammouda Sabbagh) កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។

ប្រធានសភាស៊ីរី បានធ្វើការថ្កោលទោសនេះ ខណ:ដែលលោកកំពុងអញ្ជើញទៅចុះពិនិត្យស្ថានទូតអ៊ីរ៉ង់ និងបានសម្ដែងសម៉ានទុក្ខជាមួយមន្រ្ដីជាន់ខ្ពស់ស៊ីរីផ្សេងទៀត ចំពោះជនរងគ្រោះដែលបានស្លាប់នៅក្នុងការវាយប្រហារនោះ។
លោកហាមមូដា ដាបបាគ (Hammouda Sabbagh) បាននិយាយថា លោកចង់ប្រាប់សត្រូវដែលបានវាយប្រហារទឹកដីរបស់យើងថាមិនចំពោះថាឥរិយាបថរបស់អ្នកព្រហើនប៉ុនណានោះទេ អ្នកបង្ហាញឱ្យយើងឃើញបែបណាទេ អ្នករំលោភច្បាប់អន្តរជាតិបែបណា បែបបទមនុស្សបែបណា គោលការណ៍ការទូតបែបណា និងធម្មនុញ្ញរបស់អង្គកាសហប្រជាជាតិបែបណា ទេ គឺគ្មានផ្លូវណាដែលអ្នកអាចបញ្ឈប់មិនឱ្យយើងក្រោកឈរឡើងប្រឆាំងនឹងអ្នកវិញជាដាច់ខាត។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសស៊ីរី លោកហូសេន អាបារី (Hossein Akbari)បាននិយាយថា អ៊ីរ៉ង់នឹងរក្សាសិទ្ធិដើម្បីចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែលវិញ។
ឯកអគ្គរដ្ឋទូតរូបនោះ បាននិយាយដោយយោងតាមដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិថា យើងដឹងថា ប្រទេសមួយចំនួន បានផ្ដល់ភ្លើងខៀវឱ្យអ៊ីស្រាអែលប្រព្រឹត្តអំពើការឧក្រិដ្ឋកម្ម ប៉ុន្ដែយើងនៅរក្សាសិទ្ធិដើម្បីចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មនេះវិញ។ លោកបន្ដថា រហូតមកទល់ពេលនេះ យើងបានឆ្លើយតបទៅនឹងសកម្មភាពទាំងអស់ដែលបង្កឡើងដោយអ៊ីស្រាអែល ហើយឧក្រិដ្ឋកម្មនេះ គឺមិនអាចទទួលយកបានឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ
បុរាណបានបង្រៀនថា មានរឿង៣យ៉ាងដែលអ្នកមិនគួរធ្វើចំពោះអ្នកដទៃ បើមិនចង់បាត់បង់លាភ និងលុយកាក់
ទារកអាយុ១ខែ បើមានសញ្ញាទាំង ៤ នេះបង្ហាញថាជាក្មេងមានប្រាជ្ញាឆ្លាតវ័យពីកំណើត
ធ្វើជាមនុស្ស បើមិនចង់មានសម្ពាធ ត្រូវរៀនសូត្រពីចំណុចសំខាន់ទាំង៣នេ
យោបល់ទាំងអស់ (0)