TA X2
· 04-06
រដ្ឋាភិបាលអង់គ្លេស កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ឲ្យឈប់លក់អាវុធទៅឲ្យអ៊ីស្រាអែល
#រដ្ឋាភិបាលអង់គ្លេស# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4896
សម្ពាធ កំពុងកើនឡើងលើនាយករដ្ឋមន្ត្រីអង់គ្លេសលោករីស៊ី ស៊ុណាក់ ( Rishi Sunak) ឲ្យផ្អាកការលក់អាវុធទៅឲ្យអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើក្បួនរថយន្តរបស់បុគ្គលិកផ្តល់ជំនួយនៅតំបន់ហ្កាហ្សា។
ការអំពាវនាវលោកស៊ុណាក់បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល បានកើនឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានសម្លាប់បុគ្គលិកចំនួន៧ នាក់មកពីអង្គការ World Central Kitchen ដែលក្នុងនោះ បីនាក់ គឺជាពលរដ្ឋអង់គ្លេស។
រដ្ឋាភិបាលនេះ នៅតែរង់ចាំយោបល់ផ្នែកច្បាប់ពីមេធាវីរបស់ខ្លួន ថាតើការលក់អាវុធទៅឲ្យអ៊ីស្រាអែល គឺជាការបំពានច្បាប់អន្តរជាតិឬយ៉ាងណា។ លោកស៊ុណាក់ ក៏ស្ថិតនៅក្រោមសម្ពាធក្នុងការបោះពុម្ពផ្សាយយោបល់ផ្នែកច្បាប់ណាមួយ ដែលលោកត្រូវបានផ្តល់ជូនផងដែរ ថាតើរដ្ឋាភិបាលអ៊ីស្រាអែល បានបំពានច្បាប់អន្តរជាតិតាមរយៈសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាឬយ៉ាងណា។
អាត់សំឡេងមួយ បានកើតឡើងនៅចុងសប្តាហ៍របស់លោកស្រី Alicia Kearns ជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាចក្រភពអង់គ្លេស ដោយនិយាយថា លោកស្រី ជឿជាក់ថា រដ្ឋាភិ បាល បានទទួលយោបល់រួចហើយថា សកម្មភាពរបស់អ៊ីស្រាអែល គឺខុសច្បាប់ ហើយបានបដិសេធមិន បោះពុម្ពវាទេ។
https://www.cnn.com/2024/04/05/uk/sunak-uk-arms-sales-israel-pressure-intl/index.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អង់គ្លេសជំរុញឲ្យអ៊ីស្រាអែលស៊ើបអង្កេតការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយ នៅតំបន់ហ្កាហ្សា
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល
មន្ត្រីអ៊ីស្រាអែល បង្ហាញសញ្ញាពីវឌ្ឍនភាពក្នុងការចរចាបឈប់បាញ់ក្នុងតំបន់ហ្កាហ្សា
សហរដ្ឋអាមេរិក បញ្ជូនគ្រាប់បែក និងយន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លារទៅកាន់អ៊ីស្រាអែល
យោបល់ទាំងអស់ (0)