TA X2
· 2024-04-08
ប្រមុខការពារជាតិ៖ អ៊ីស្រាអែល បានត្រៀមខ្លួនដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ឆ្លើយតបរបស់អ៊ីរ៉ង់
#ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
5368
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មេសា) ថាអ៊ីស្រាអែល ត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយសេណារីយ៉ូណាមួយដែលអាចកើតឡើងជាមួយអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានគំរាមសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ ក្នុងហេតុការណ៍វាយប្រហារតាមអាកាសលើស្ថានទូតខ្លួនក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី០១ ខែមេសា។

មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយមុននោះថា ស្ថានទូតអ៊ីស្រាអែលទាំងអស់មិនមានសុវត្ថិភាពទៀតទេ ហើយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ មួយបានចេញផ្សាយក្រាហ្វិកដែលបង្ហាញពីអាវុធ ដែលខ្លួនបាននិយាយថានឹងមានសមត្ថភាពវាយប្រហារអ៊ីស្រាអែល។ ការិយាល័យរបស់លោក ហ្កាឡាន់ បានចេញសេចក្តីថ្លែងការណ៍អំពីការត្រៀមខ្លួនរបស់អ៊ីស្រាអែលនេះ បន្ទាប់ពីលោកបានធ្វើ «ការវាយតម្លៃស្ថានភាពប្រតិបត្តិការ» ជាមួយបណ្ដាមន្ត្រីយោធាជាន់ខ្ពស់។

អគ្គសេនាធិការ លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយថា អ៊ីស្រាអែល «ដឹងពីរបៀបដោះស្រាយជាមួយអ៊ីរ៉ង់ ទាំងការវាយលុក និងការពារ»។ អ៊ីរ៉ង់បានគំរាមឆ្លើយតបនឹងការវាយប្រហារដែលសង្ស័យរបស់អ៊ីស្រាអែល នៅក្រុងដាម៉ាស កាលពីសប្តាហ៍មុន ដែលបានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រាំពីរនាក់ ក្នុងនោះមានមេបញ្ជាការជាន់ខ្ពស់ម្នាក់។
ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក យ៉ាសយ៉ា រ៉ាហ៊ីម សាហ្វាវី (Yahya Rahim Safavi) បាននិយាយកាលពីថ្ងៃអាទិត្យថា មិនមានស្ថានទូតណាមួយរបស់អ៊ីស្រាអែល មានសុវត្ថិភាពទៀតទេ ហើយថាទីក្រុងតេអេរ៉ង់ បានចាត់ទុកការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល ថាជា «សិទ្ធិត្រឹមត្រូវ និងស្របច្បាប់»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលអះអាងថាមិនទាន់ទទួលបានលិខិតផ្លូវការពីការផ្អាកជើងហោះហើរថៃមកកម្ពុជាឡើយ
អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុតលើពិភពលោក
សំណាងន័យថាសាង -(Luck is the result of hard work and preparation)
ជីវិតជាតិក្រោយជាអ្វីដែលពិភពលោកកំពុងមានចម្ងល់
យោបល់ទាំងអស់ (0)