TA X2

· 04-08

មន្ត្រីនិយាយថា គ្រោះមហន្តរាយលិចទូក បានឆក់យកជីវិតមនុស្សជាង៩០នាក់ នៅម៉ូហ្សំប៊ិក

#ព័ត៌មាន# #គ្រោះមហន្តរាយ# #ម៉ូហ្សំប៊ិក# #ព័ត៍មានអន្តរជាតិ#

4075

ក្រុមអាជ្ញាធរក្នុងតំបន់ បាននិយាយថា មនុស្សជាង៩០ នាក់បានស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសម៉ូហ្សំប៊ិក។

មន្ត្រីនៅក្នុងខេត្តណាំពូឡា(Nampula) បាននិយាយថា មនុស្ស ៥ នាក់ត្រូវបានជួយសង្គ្រោះ ក្នុងចំណោមមនុស្សប្រហែល ១៣០ នាក់ដែលត្រូវបានគេជឿថាបាននៅលើទូកនោះ។

លោក ជេម ណេតូ (Jaime Neto )រដ្ឋមន្ត្រីការបរទេស ប្រចាំខេត្ត នេះ បាននិយាយថា ពួកគេកំពុងរត់គេចពីការផ្ទុះជំងឺអាសន្នរោគ ដោយលោកបានបន្ថែមថា កុមារជាច្រើននាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ។ 

លោក Neto បាននិយាយថា ដោយសារទូកនោះផ្ទុកមនុស្សច្រើនពេក ហើយមិនស័ក្តិសមក្នុងការដឹកអ្នកដំណើរទេ ទើបណ្ដាលឲ្យទូកនោះលិច។

វីដេអូ ដែលមិនបានផ្ទៀងផ្ទាត់ត្រូវបានគេបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញសាកសពរាប់សិបនាក់រណូករណែលលើឆ្នេរ។

ទូកនេះទំនងជាធ្វើដំណើរពីកោះ Luga ទៅកោះប្រទេសម៉ូហ្សំប៊ិក(Mozambique) ក្បែរឆ្នេរ Nampula។

Nampula គឺជាខេត្តមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការផ្ទុះជំងឺអាសន្នរោគ ដែលបានរីករាលដាលលើប្រទេសជាច្រើននៅអាហ្វ្រិកខាងត្បូងចាប់តាំងពីខែមករាឆ្នាំមុន។

យោងតាមអង្គការ Unicef ការផ្ទុះឡើងនាពេលបច្ចុប្បន្នគឺធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២៥ ឆ្នាំ។ ចាប់តាំងពីខែតុលាឆ្នាំ ២០២៣មក ប្រទេសម៉ូហ្សំប៊ិកបានរាយការណ៍ថាមានករណីឆ្លងដែលបានបញ្ជាក់ចំនួន ១៣.៧០០ នាក់ និងមានអ្នកស្លាប់ចំនួន ៣០នាក់ ៕

https://www.rnz.co.nz/news/world/513750/mozambique-ferry-disaster-kills-more-than-90-officials

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)