
TA X2
· 2024-04-09
ក្រុមហ៊ូទី នៅយេម៉ែន និយាយថា ពួកគេបានកំណត់គោលដៅលើនាវាប្រទេសលោកខាងលិច
#ព័ត៌មាន# #យេម៉ែន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4119
កងកម្លាំងក្រុមហ៊ូទី នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានបាញ់រ៉ុក្កែត និងយានដ្រូន ទៅលើនាវារបស់ចក្រភពអង់គ្លេស អាមេរិក និងអ៊ីស្រាអែល ជាយុទ្ធនាការនៃការវាយប្រហារចុងក្រោយបំផុត លើការដឹកជញ្ជូនដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា។

ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានកំណត់គោលដៅលើនាវាចក្រភពអង់គ្លេស និងនាវាចម្បាំងអាមេរិកមួយចំនួននៅសមុទ្រក្រហម ខណៈនៅក្នុងសមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា ខ្លួនបានវាយប្រហារនាវាអ៊ីស្រាអែលចំនួនពីរគ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៊ីស្រាអែល។
អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ប្រតិបត្តិការបានធ្វើឡើងអំឡុងពេល ៧២ម៉ោងចុងក្រោយនេះ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារឡើយ។ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បាននិងកំពុងបើកការវាយប្រហារសងសឹកប្រឆាំងក្រុមហ៊ូទី។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានបំផ្លាញប្រព័ន្ធមីស៊ីលពីបាញ់ពីដីទៅអាកាសចល័ត នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី របស់ប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក ក៏បានបាញ់ទម្លាក់យានដ្រូននៅលើសមុទ្រក្រហម ហើយនាវាបស់ក្រុមចម្រុះបានចូលរួម និងបំផ្លាញមីស៊ីលប្រឆាំងនាវាផងដែរ។ កាលពីពេលមុន ក្រុមហ៊ុនសន្តិសុខអង់គ្លេស Ambrey បាននិយាយថា ក្រុមហ៊ុនបានទទួលព័ត៌មានដែលបង្ហាញថា នាវាមួយគ្រឿងត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ នៅឈូងសមុទ្រ Aden ចម្ងាយប្រហែល ១០២ម៉ាយស៍ នៃកំពង់ផែសមុទ្រ Mukalla ភាគនិរតី ក្នុងប្រទេសយេម៉ែន។ ក្រុមហ៊ុន បាននិយាយថា នាវានៅតំបន់ជុំវិញត្រូវបានណែនាំឱ្យអនុវត្តការប្រុងប្រយ័ត្ន និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ។
https://shebaintelligence.uk/yemens-houthis-say-they-targeted-western-ships
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)