
TA X2
· 2024-04-09
ប្រទេសរវ៉ាន់ដា ប្រារព្ធខួប៣០ឆ្នាំ ចាប់តាំងការប្រល័យពូជសាសន៍
#ព័ត៌មាន# #ក្រុមសកម្មប្រយុទ្ធហ៊ូទូ# #ព័ត៍មានអន្តរជាតិ#
2881
ប្រជាជនក្នុងប្រទេសអាហ្រ្វិកកណ្តាលរវ៉ាន់ដា បានប្រារព្ធខួប៣០ឆ្នាំ ចាប់តាំងពីការប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ បណ្តាលឱ្យមនុស្សប្រមាណ ៨០០.០០០នាក់ស្លាប់។ពិធីរំលឹក បានធ្វើឡើងនៅក្នុងរដ្ឋធានី Kigali កាលពីថ្ងៃអាទិត្យ។

អ្នកចូលរួម បានគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃជម្លោះជនជាតិភាគតិច ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ១៩៩៤។ ក្រុមអ្នកវាយប្រហារដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធហ៊ូទូ(Hutu) បានសម្លាប់រង្គាលមនុស្សជាច្រើនមកពីក្រុមជនជាតិភាគតិច Tutsi និងក្រុមជនជាតិភាគតិច Hutu ។

អ្នកដែលមានអាយុក្រោម ៣០ ឆ្នាំ មានចំនួនប្រហែល ២ ភាគ ៣ នៃ ចំនួនប្រជាជនបច្ចុប្បន្ន។
ប្រធានាធិបតីលោកប៉ូល កាហ្កាម៉េ(Paul Kagame) បាននិយាយសំដៅទៅមនុស្សជំនាន់ក្រោយ នៅក្នុងសុន្ទរកថារបស់លោក នៅក្នុងពិធីនេះ។ លោកបាននិយាយថា យុវជនរបស់យើងគឺជាអ្នកការពារនៃអនាគតរបស់យើង និងជាមូលដ្ឋាននៃការរួបរួមរបស់យើង។ លោកនិយាយថា ទោះបីជាអ្នកមានអំណាចយ៉ាងណាក៏ដោយ អ្នកអាចប្រើវាដើម្បីប្រាប់ការពិត ហើយធ្វើអ្វីដែលត្រឹមត្រូវ។
សហគ្រិនវ័យក្មេងនៅក្នុងតំបន់ទីក្រុងរបស់ប្រទេសរវ៉ាន់ដា បានចាប់ផ្តើមអាជីវកម្មដោយមានជំនួយពីបច្ចេកវិទ្យាឌីជីថល។ នេះកើតឡើងក្នុងពេលដែលមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញឧស្សាហកម្មព័ត៌មានវិទ្យា។ ប៉ុន្តែការផ្សះផ្សាសហគមន៍នៅតែជាបញ្ហាប្រឈមនៅក្នុងវិស័យកសិកម្ម ខណៈពលរដ្ឋដែលបានរួចរស់ជីវិតពីរបបប្រល័យពូជសាសន៍ បានហុចបន្តការខឹងសម្បារ និងការមិនទុកចិត្ត ទៅដល់កូនៗរបស់ពួកគេ។ អារម្មណ៍អវិជ្ជមានទាំងនោះ ត្រូវបានគេរាយការណ៍ថា ប៉ះពាល់ដល់អាពាហ៍ពិពាហ៍ និងស្ថានភាពការងារ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៥ក្បាច់ ជួយង្កើនគុណតម្លៃឱ្យខ្លួនឯង ដើម្បីឱ្យជីវិតរឹតតែទទួលបានជោគជ័យ មានគុណភាពខ្ពស់ មានស្ដង់ដារជីវិតល្អ
កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ
ប្រញាប់ឡើងអ្នកឆ្នាំទាំង ៣ ក្ដាប់ឱកាសនេះឱ្យបាន សំណាងហក់ចូលមក លុយកាក់ មាសប្រាក់ក៏កើនឡើង
ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម
យោបល់ទាំងអស់ (0)