TA X2
· 04-09
ប្រជាជនអេក្វាឌ័រចង់ឲ្យដោះសា្រយវិបត្តិជាមួយម៉ិកស៊ិកឲ្យបានឆាប់រហ័ស និងដោយយុត្តិធម៌
#ព័ត៌មាន# #ម៉ិកស៊ិក# #ព័ត៍មានអន្តរជាតិ#
4004
ប្រជាជនអេក្វាឌ័រជាច្រើន បានអំពាវនាវឲ្យទាំងប្រទេសអេក្វាឌ័រ និងម៉ិកស៊ិក ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិវិធី បន្ទាប់ពីនគរបាលអេក្វាឌ័រ កាលពីថ្ងៃសុក្រ (ទី៥ ខែមេសា) បានសម្រុកចូលស្ថានទូតម៉ិកស៊ិក ក្នុងទីក្រុងគីតូ ហើយបានចាប់ខ្លួនអតីតអនុប្រធានាធិបតី លោក Jorge Glas ដែលបានជ្រកកោនក្នុងស្ថានទូតនេះ តាំងពីខែធ្នូឆ្នាំមុន។
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសពីការផ្អាកទំនាក់ទំនងការទូតជាមួយអេក្វាឌ័រ នាយប់ថ្ងៃសុក្រនោះ តាមម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៤:៣១ ម៉ោងសកល ថ្ងៃសៅរ៍) ដោយហៅចំណាត់ការរបស់អេក្វាឌ័រថា «ជាការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិក»។
នៅទីក្រុងគីតូដែលជារដ្ឋធានីនៃប្រទេសអេក្វាឌ័រ ប្រជាពលរដ្ឋជាច្រើនបាននិយាយថា អេក្វាឌ័រ និងម៉ិកស៊ិក គឺជាប្រទេសបងប្អូន ដែលមានវប្បធម៌ស្រដៀងគ្នា និងភាសាដូចគ្នា ហើយបញ្ហាគួរតែត្រូវបានដោះស្រាយតាមរយៈការចរចាដោយសន្តិវិធី។ អ្នកស្រុកម្នាក់ បានបញ្ជាក់ថា៖ «ប្រជាជនម៉ិកស៊ិក និងអេក្វាឌ័រ គឺជាបងប្អូននឹងគ្នា។ យើងទាំងអស់គ្នា ចង់ឲ្យវិបត្តិនេះត្រូវបានដោះស្រាយឲ្យបានឆាប់រហ័ស និងដោយយុត្តិធម៌ តាមដែលអាចធ្វើទៅបាន»។
ចំណែកអ្នកស្រុកម្នាក់ទៀត បាននិយាយថា៖ «ក្នុងនាមជាប្រទេសនៅអាមេរិកឡាទីន ប្រទេសរបស់យើងទាំង២ មានទំនាក់ទំនងជាបងប្អូនជាប្រវត្តិសាស្ត្រ។ ការលើកកម្ពស់ឯកភាពក្នុងតំបន់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍរបស់យើង។ ខ្ញុំមិនចង់ឲ្យទំនាក់ទំនងរបស់អេក្វាឌ័រជាមួយម៉ិកស៊ិក ត្រូវរងផលប៉ះពាល់អ្វីឡើយ»។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អេក្វាឌ័របានរងការរិះគន់យ៉ាងទូលំទូលាយពីអង្គការសហប្រជាជាតិ និងប្រជាជាតិអាមេរិកឡាទីនមួយចំនួន ហើយអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិក កំពុងជំរុញសហគមន៍អន្តរជាតិឲ្យជួយប្រទេសទាំង២ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះការមិនចុះសម្រុងគ្នានេះ៕
https://youtu.be/CypfmV5ef9o?si=dBEyKnn5qi9L7gu6
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ម៉ិកស៊ិក ស្វាគមន៍បុគ្គលិកស្ថានទូតនៅអេក្វាឌ័រមកប្រទេសវិញ បន្ទាប់ពីការវាយឆ្មក់ប្រដាប់អាវុធ
ក្រុមអ្នកការទូតម៉ិកស៊ិក នៅក្នុងប្រទេសអេក្វាឌ័រ វិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីមានការវាយឆ្មក់លើស្ថានទូត
ជនអន្តោប្រវេសន៍ចិន ៨នាក់ បានស្លាប់ក្នុងឧបទ្ទេវហេតុលិចនាវានៅជិតតំបន់ឆ្នេរម៉ិកស៊ិក
ការរញ្ជួយដីកម្រិត ៥រ៉ិចទ័រ អង្រួងទីក្រុងទេសចរណ៍ Acapulco ប្រទេសម៉ិកស៊ិក
យោបល់ទាំងអស់ (0)