
TA X2
· 2024-04-09
សមាជិកសភាអាមេរិកឈានដល់កិច្ចព្រមព្រៀងលើច្បាប់ឯកជនភាពទិន្នន័យ
#សមាជិកសភាអាមេរិក# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4503
សមាជិកសភាសំខាន់ ២រូបរបស់សហរដ្ឋអាមេរិក កាលពីអាទិត្យ (ទី៧ ខែមេសា) បានឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលើការតាក់តែងសេចក្ដីព្រាងច្បាប់របស់គណបក្សទាំង២ ស្តីពីឯកជនភាពទិន្នន័យ ក្នុងគោលបំណងរឹតបន្តឹងទិន្នន័យអ្នកប្រើប្រាស់ដែលក្រុមហ៊ុនបច្ចេកវិទ្យាអាចប្រមូលបាន និងផ្តល់ឲ្យជនជាតិអាមេរិកនូវអំណាចក្នុងការទប់ស្កាត់ការលក់ព័ត៌មានផ្ទាល់ខ្លួន ឬបង្ខំឲ្យលុបចោល។

កិច្ចព្រមព្រៀង រវាងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យលោកស្រី Maria Cantwell ដែលជាប្រធានគណៈកម្មាធិការពាណិជ្ជកម្ម និងសភាតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ គឺលោកស្រី Cathy McMorris Rodgers ដែលជាប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មរបស់សភា នឹងផ្តល់ឲ្យបុគ្គលម្នាក់ៗនូវការគ្រប់គ្រងលើការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ហើយតម្រូវឲ្យមានការលាតត្រដាង ប្រសិនបើទិន្នន័យត្រូវបានផ្ទេរទៅឲ្យបរទេស ដែលជាប្រទេសគូអរិ។
គួរបញ្ជាក់ថា សភាបាន និងកំពុងពិភាក្សាអំពីការការពារឯកជនភាពតាមប្រព័ន្ធអ៊ីនធឺណិត ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០១៩ ចំពេលមានការព្រួយបារម្ភអំពីការប្រើប្រាស់ទិន្នន័យដោយក្រុមហ៊ុនបណ្ដាញសង្គម ដែលរួមមាន Facebook របស់ក្រុមហ៊ុន Meta Platforms, Google របស់ក្រុមហ៊ុន Alphabet ហើយនិង TikTok ដែលគ្រប់គ្រងដោយក្រុម ByteDance ប៉ុន្តែមិនអាចទាន់ឈានដល់ការព្រមព្រៀងបាននៅឡើយទេ។
បណ្ដាជំនួយការបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមេសាថា ពួកគេសង្ឃឹមថា នឹងពន្លឿនច្បាប់នេះឲ្យបានឆាប់។ ទាំងក្រុមហ៊ុន Meta, TikTok និង Google មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក ហ៊ុន ច័ន្ទរាជ្រ បង្ហាញអារម្មណ៍រំភើបដែលអ្នករៀបចំកម្មវិធី«God of Martial Art » ព្រមដាក់អក្សរខ្មែរលើខ្សែក្រវ៉ាត់របស់ខ្លួន
ក្រុមហ៊ុន KS Seed សហការជាមួយអង្គការ អេដ អេ អាក់ ស្យុង ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម និងផ្ដល់គ្រាប់ពូជជូនពលរដ្ឋប្រមាណជាង ២០០នាក់
គុណធម៌ក្នុងមាត់-(Moral rectitude in speech)
រឿង ឈ្លើង
យោបល់ទាំងអស់ (0)