TA X2
· 04-10
ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ប្រឈមនឹងភាពអត់ឃ្លាន ដោយសារគ្រោះរាំងស្ងួតបំផ្លាញដំណាំ
#បាតុភូតអាកាសធាតុ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5738
ភាគខាងត្បូងនៃទ្វីបអាហ្រ្វិក កំពុងវិលត្រលប់ទៅរកគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែការរួមបញ្ចូលគ្នានៃបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ (El Nino) ដែលកើតឡើងដោយធម្មជាតិ នៅពេលដែលការឡើងកម្ដៅមិនធម្មតានៃទឹកនៅប៉ាស៊ីហ្វិកភាគខាងកើតបញ្ចេញកម្ដៅទៅក្នុងខ្យល់ដែលនាំឱ្យអាកាសធាតុកាន់តែក្តៅនៅទូទាំងពិភពលោក និងសីតុណ្ហភាពជាមធ្យមខ្ពស់ខ្លាំងដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់។
អាកាសធាតុនៅទូទាំងពិភពលោកបានបង្កើតកំណត់ត្រាខ្ពស់បំផុតនៅឆ្នាំ២០២៣ ដោយសារបម្រែបម្រួលអាកាសធាតុ ដែលបានពង្រីកឥទ្ធិពលពីគំរូអាកាសធាតុ អ៊ែលនីញ៉ូ។
ការសិក្សាមួយកាលពីខែតុលា ឆ្នាំមុន បានលើកឡើងថា បម្រែបម្រួលអាកាសធាតុឥឡូវនេះអាចជាកត្តាសំខាន់ក្នុងការបង្កឱ្យមានលក្ខខណ្ឌ អ៊ែលនីញ៉ូ ដែលជាបាតុភូតធម្មជាតិដូចជាកាំរស្មីព្រះអាទិត្យក្ដៅខ្លាំងជាដើម។
ទីភ្នាក់ងារជំនួយ អកស៍ហ្វាម (Oxfam) បានព្រមានកាលពីសប្តាហ៍មុនថា មនុស្សជាង ២៤ លាននាក់នៅទ្វីបអាហ្វ្រិកខាងត្បូងប្រឈមនឹងភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងកង្វះទឹកដោយសារតែគ្រោះរាំងស្ងួត។
ប្រជាជននៅតំបន់ដែលប៉ះពាល់ដោយគ្រោះរាំងស្ងួត កំពុងជួបការលំបាកដើម្បីរស់រានមានជីវិត ដោយសារដំណាំភាគច្រើននៅជុំវិញតំបន់នោះត្រូវបានងាប់អស់លើដីដាំដុះដែលស្ងួតហួតហែង ដោយសារគ្រោះរាំងស្ងួតដែលកំពុងបំផ្លាញទ្វីបអាហ្វ្រិកខាងត្បូង៕
https://youtu.be/ojWwrAJCpPs?si=HAf0G3KMj3Mv-reW
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ខែមីនាជាខែក្ដៅបំផុតលើកំណត់ត្រារបស់ពិភពលោក ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ
ហ្វីលីពីន ព្រមានពីកម្រិតដ៏គ្រោះថ្នាក់នៃសីតុណ្ហភាព ដែលអាចឡើងរហូតដល់ ៥១ អង្សាសេ
នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្ដេជ្ញាគាំទ្រគ្រប់យ៉ាង ខណៈចំហេះព្រៃបំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋ
មនុស្សម្នាសម្រុកទៅអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយក្ដីរំភើបដើម្បីមើលបាតុភូតសូរ្យគ្រាសពេញដួង
យោបល់ទាំងអស់ (0)