TA X2

· 04-12

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីបានវាយប្រហារដោយមីស៊ីលទៅលើតំបន់Odesa ក្នុងថ្ងៃខួបសង្គ្រាមលោកលើកទី២

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

4028

ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅតំបន់Odesa របស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស ៤នាក់ ក្នុងនោះ មានក្មេងស្រីអាយុ ១០ឆ្នាំម្នាក់។

អភិបាលតំបន់លោក Oleh Kiper បាននិយាយថា មនុស្ស៧នាក់ផ្សេងទៀត បានរងរបួស ដោយម្នាក់ដែលជើងរបស់គាត់ទាំងពីរ បានដាច់។ លោក Kiper បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រូវបានខូចខាត។

ការវាយប្រហារនេះ កើតឡើង ចំពេលខួបលើកទី៨០នៃការរំដោះទីក្រុងនេះពីក្រុមណាហ្ស៊ី ក្នុងអំឡុង     សង្គ្រាមលោកលើកទី២។


ក្រុមមន្ត្រី បាននិយាយថា មនុស្សបីនាក់ ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ ខាគីវ (Kharkiv) កាលពីព្រឹកថ្ងៃពុធ។

ការវាយប្រហារនាពេលថ្មីៗនេះរបស់រុស្សី បានផ្តោតទៅលើវិស័យថាមពលរបស់អ៊ុយក្រែនជាពិសេស។Ukrainian officials accuse មន្ត្រីអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានប្រើយុទ្ធសាស្ត្រគោលដៅមួយវាយប្រហារពីរលើក ដែលការវាយប្រហារដោយមីស៊ីលមួយគ្រាប់ បន្ទាប់មកមីស៊ីលគ្រាប់    ទី២ ដែលមានគោលបំណងសម្លាប់អ្នកដែលចូលទៅជួយសង្គ្រោះមនុស្សដែលរងការវាយប្រហារដោយគ្រាប់ទី១។

អភិបាលតំបន់ លោក Kiper បាននិយាយថា មីស៊ីលបាលិស្ទិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើទីក្រុង Odesa ចន្លោះម៉ោង ១៨:00 និង ១៨:៣០(១៥:00-១៥:៣០ម៉ោងសកល) នៅថ្ងៃពុធ។

https://www.bbc.com/news/world-europe-68781339


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)