
TA X2
· 2024-04-13
កម្ពស់ទឹកឡើងយ៉ាងលឿន នៅក្នុងតំបន់ Kurgan របស់ប្រទេសរុស្ស៊ី
#ប្រទេសរុស្ស៊ី# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4284
អភិបាលតំបន់ Kurgan របស់រុស្ស៊ី គឺលោក Vadim Shumkov បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា ប្រជាជនក្នុងភូមិ Kaminskoye របស់តំបន់នេះ កំពុងត្រូវបានជម្លៀសចេញ នៅព្រឹកថ្ងៃសុក្រ (ទី១២ ខែមេសា) នេះ បន្ទាប់ពីកម្ពស់ទឹកនៅទីនោះ បានឡើងដល់ ១,៤ម៉ែត្រ រយៈពេលពេញមួយយប់។

ភូមិ Kaminskoye គឺជាការតាំងទីលំនៅ នៅតាមបណ្តោយទន្លេ Tobol ដែលហូរកាត់ភាគកណ្តាលតំបន់ Kurgan ជាទីក្រុងដែលមានប្រជាជន ៣០០.០០០នាក់។ លោក Shumkov បាននិយាយថា ទឹកជំនន់អាចហូរទៅដល់តំបន់ Kurgan ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
លោកបានប្រាប់ឲ្យដឹងថា៖ «យើងអាចសង្ឃឹមបានតែលើតំបន់ទំនាបដែលលាតសន្ធឹងយ៉ាងល្វឹងល្វើយ ហើយដីស្រូបយកទឹកឲ្យបានច្រើនតាមតែអាច» ដោយបន្ថែមថា ទំនប់មួយកំពុងត្រូវបានពង្រឹងនៅតំបន់ Kurgan។
ដោយដកស្រង់សម្តីអភិបាលរងក្រុងលោក Alexei Kudinov ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា នៅទីក្រុង Orenburg នៅលើដងទន្លេ Ural ផ្ទះរាប់រយខ្នងត្រូវបានជន់លិចពេញមួយយប់។ លោកអភិបាលក្រុងបាននិយាយថា ទឹកជំនន់ត្រូវបានរំពឹងថា នឹងឈានដល់កម្រិតខ្ពស់បំផុត នៅថ្ងៃសុក្រនេះ ហើយចាប់ផ្តើមស្រកទៅវិញ ក្នុងរយៈពេល ២ថ្ងៃខាងមុខ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)