TA X2
· 2024-04-13
ឆ្មាំសមុទ្រចិន និងជប៉ុន ល្បាតដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងកើត
#សមុទ្រចិនខាងកើត# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5069
ឆ្មាំសមុទ្រចិន នៅថ្ងៃសុក្រ (ទី១២ ខែមេសា) នេះ បាននិយាយថា ខ្លួនបានល្បាត «ដែនទឹក» នៃកោះ Diaoyu ដែលត្រូវបានគេស្គាល់ផងដែរនៅក្នុងប្រទេសជប៉ុនថា ជាប្រជុំកោះ Senkaku នៅក្នុងសមុទ្រចិនខាងកើត។
ចំណែកឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងនៅក្នុងព្រឹត្តិបត្រដាច់ដោយឡែកមួយថា នាវាល្បាតរបស់ខ្លួនបានស្នើសុំនាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន៤ ឲ្យចាកចេញពី «ដែនទឹករបស់យើង»។ ឆ្មាំសមុទ្រជប៉ុនបានប្រាប់ថា ខ្លួនបានកត់សម្គាល់កើតមានករណីបែបនេះជាលើកទី១០ ហើយ ដែលបង្កឡើងដោយនាវាចិន នៅឆ្នាំនេះ។

គួរបញ្ជាក់ថា ដែនទឹក នៅជុំវិញប្រជុំកោះនេះ កំពុងមានភាពប្រទាញប្រទង់គ្នា និងត្រូវបានទាមទារដោយចិន និងជប៉ុន។ ភាគីទាំង២ បានប្រឈមមុខដាក់គ្នាក្នុងដែនទឹកនេះ ដោយដាក់ពង្រាយទូកល្បាត និងជំរុញឲ្យភាគីម្ខាងទៀតចាកចេញពីតំបន់នោះ។
ហើយការប្រឈមមុខដាក់គ្នា នៅថ្ងៃសុក្រនេះ បានកើតមានឡើងបន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន បានជួបពិភាក្សាគ្នានៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) ដើម្បីទប់ទល់នឹងសម្ពាធរបស់ទីក្រុងប៉េកាំងដែលមានកាន់តែខ្លាំងឡើងលើទីក្រុងម៉ានីល ក្នុងជម្លោះសមុទ្រចិនខាងត្បូង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
The Traditional Chinese Art of Straw Weaving
សម្តេចធិបតី៖ កម្ពុជា ប្ដេជ្ញាចិត្តក្នុងការបោសសម្អាតឱ្យអស់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
យោបល់ទាំងអស់ (0)