
TA X2
· 2024-04-14
អ៊ុយក្រែន៖ ស្ថានការណ៍នៅភាគខាងកើតកាន់តែអាក្រក់ទៅៗ ខណៈរុស្ស៊ីបង្កើនការវាយប្រហារ
#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
3885
យោងតាមអគ្គមេបញ្ជាការរបស់អ៊ុយក្រែន បានឲ្យដឹងថា ស្ថានភាពនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន មានសភាព «កាន់តែអាក្រក់ទៅៗ» ដោយកងទ័ពរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួន។

តាមរយៈកម្មវិធីផ្ញើសារ Telegram នៅថ្ងៃសៅរ៍ (ទី១៣ ខែមេសា) នេះ លោកវរសេនីយ៍ឯក Oleksandr Syrskyi បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបន្តរុលទៅមុខតាមបណ្ដោយនៅតំបន់ទីក្រុង Lyman, Bakhmut និង Pokrovsk។ លោកបាននិយាយថា ការឆ្លើយតបរបស់អ៊ុយក្រែន រួមមានការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស និងអាវុធសង្គ្រាមអេឡិចត្រូនិកទៅកាន់តំបន់ដែលមានបញ្ហាច្រើនបំផុត។
ស្ថាប័នតាមដានឃ្លាំមើលសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត DeepState បានឲ្យដឹងថា កងទ័ពវិមានក្រឹមឡាំងបានដណ្ដើមយក Bohdanivka ដែលជាភូមិមួយក្នុងក្នុងចម្ងាយរាប់គីឡូម៉ែត្រពីគោលដៅសំខាន់បន្ទាប់របស់ពួកគេ នៅតំបន់ Donetsk។ តែអ៊ុយក្រែនបាននិយាយថា ភូមិនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដដែល។
យ៉ាងណាក្ដី កងកម្លាំងរបស់ប្រធានាធិបតី លោក Vladimir Putin កំពុងរុលទៅមុខនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងការស្វែងរកការកាន់កាប់លើតំបន់ Donetsk ទាំងមូល ដោយនេះជាគោលដៅមួយក្នុងចំណោមគោលដៅនៃការលុកលុយពេញលេញរបស់រុស្ស៊ី កាលពីឆ្នាំ២០២២។
អ្វីដែលសំខាន់នោះ គឺថា កងកម្លាំងរុស្ស៊ីកំពុងឆ្លៀតយកប្រៀបលើកង្វះខាតកម្លាំងទាហាន និងគ្រាប់រំសេវរបស់អ៊ុយក្រែន ដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយការពន្យាពេលជាច្រើនខែក្នុងការអនុម័តកញ្ចប់ជំនួយយោធារបស់អាមេរិកដែលមានតម្លៃជាង ៦០ពាន់លានដុល្លារអាមេរិក។
អាជ្ញាធរយោធាអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចព្រួយបារម្ភថា ប្រសិនបើគ្មានការបំពេញបន្ថែមកងទ័ពរបស់ទីក្រុងគីវ និងការផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំងទេនោះ ការការពារប្រទេសអាចនឹងដួលរលំនៅទីបំផុត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទោះកើតពីពោះម៉ែតែមួយ តែនឹងមានវាសនា អនាគតខុសគ្នា ដោយសារតែលក្ខណៈទាំង ២ យ៉ាងនេះ
តម្លៃថោក ស្រួលរកទិញ សណ្តែកដីជាគ្រាប់ធុញ្ញជាតិមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោ 10 ដង ជាប់ជាគ្រាប់ធុញ្ញជាតិល្អបំផុតចំពោះសុខភាព
បុណ្យ មាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក
អាការៈអ្វីខ្លះ ដែលជាមូល ហេតុបង្កឲ្យ ឆ្អល់ពោះ
យោបល់ទាំងអស់ (0)