TA X2

· 2024-04-14

ស្ថានទូត៖ ចិនច្បាស់លាស់អំពីវិធីដោះស្រាយស្ថានភាពបច្ចុប្បន្ន នៅតំបន់ថ្មប៉ប្រះទឹក Ren'ai Jiao

#ហ្វីលីពីន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2221

ស្ថានទូតចិនប្រចាំនៅប្រទេសហ្វីលីពីន នាថ្ងៃសៅរ៍ (ទី១៣ ខែមេសា) នេះ បាននិយាយថា ជំហររបស់ចិន គឺច្បាស់លាស់ណាស់អំពីវិធីដោះស្រាយជាមួយស្ថានភាពបច្ចុប្បន្ន នៅតំបន់ថ្មប៉ប្រះទឹក Ren'ai Jiao។


យោងតាមសេចក្ដីការណ៍ បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos នាពេលថ្មីៗនេះ បាននិយាយថា ហ្វីលីពីននឹងបន្តកិច្ចសន្ទនាជាមួយចិនគ្រប់កម្រិត ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង និងជៀសវាងការប៉ះទង្គិចគ្នា ឬឧបទ្ទវហេតុប្រើកាណុងបាញ់ទឹក។

ជាការឆ្លើយតប អ្នកនាំពាក្យរបស់ស្ថានទូតបាននិយាយថា ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះ ក្នុងសមុទ្រចិនខាងត្បូងជាមួយហ្វីលីពីនតាមរយៈការសន្ទនា និងការពិភាក្សា ហើយបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងបញ្ហានេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «ប្រសិនបើប្រទេសហ្វីលីពីនពិតជាចង់បន្ធូរបន្ថយភាពតានតឹង នៅតំបន់ថ្មប៉ប្រះទឹក Ren'ai Jiao តាមរយៈការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នានោះ គន្លឹះសំខាន់ គឺគោរពការប្តេជ្ញាចិត្ត និងការយោគយល់ ហើយបញ្ឈប់ការបង្កហេតុ»។

អ្នកនាំពាក្យរូបនោះបានបន្ថែមថា ប្រសិនបើហ្វីលីពីនបញ្ជូនសម្ភារៈផ្គត់ផ្គង់ផ្នែកសំណង់យ៉ាងច្រើនទៅកាន់នាវាចម្បាំងចាស់ទ្រុឌទ្រោមចតចោលនៅតំបន់នោះ ហើយព្យាយាមសាងសង់ទីកន្លែងរឹងមាំ និងប៉ុស្តិ៍អចិន្ត្រៃយ៍នោះ ប្រទេសចិននឹងមិនអាចទទួលយកទង្វើនោះបានឡើយ ហើយនឹងបញ្ឈប់ជាដាច់ខាតតាមច្បាប់ និងបទប្បញ្ញត្តិ ដើម្បីរក្សាអធិបតេយ្យភាពរបស់ចិន និងភាពស្អាតស្អំនៃ DOC (សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង)៕

https://www.pakistantoday.com.pk/2024/04/13/china-clear-cut-on-how-to-deal-with-current-situation-at-renai-jiao-embassy/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ស្នាដៃពេញនិយមរបស់គាត់

ការណែនាំពិសេស