
Sro
· 2019-03-26
វិធីផ្សាំកូនល្មុត យកទៅដាក់ដាំឆាប់ទទួលផល
0
-ការជ្រើសរើសពូជផ្សាំ គួរជ្រើសរើសពូជដែលកាត់ពីមែកដើមចាស់
-ចំពោះការជ្រើសរើសមែក គឺត្រូវជ្រើសរើសល្មុតដែលមានស្លឹកល្មម មិនខ្ចីពេក មិនចាស់ពេក មិនមានជំងឺ និងមិនមានសត្វល្អិតនៅលើសំបកមែក ព្រមទាំងមានផ្លែច្រើន
-សម្ភារដែលត្រូវផ្សាំ រួមមាន កាំបិតមុត ដែលកាប់ចង់ខ្សែសម្រាប់ចងរឹត (យកខ្សែ ឬលួស) ស្រកីដួង (ហែកយកសំបកក្នុងដែលទន់ងាយបឺតទឹក) និងដីមានជីជាតិ
-ការផ្សាំ គឺត្រូវធ្វើនៅក្នុងខែមេសា និងឧសភា ពោលគឺនៅក្នុងរដូវវស្សា គឺទទួលបានជោគជ័យ
-យកកាំបិតដែលមុត មកចៀរក្រឡឹងជុំវិញមែកពីលើ និងពីក្រោមថ្នាំងប្រវែង២ទៅ៣សង់ទីម៉ែត្រ
-បន្ទាប់មក ឆ្កឹះកន្លែងដែលចៀរ ហើយបកសំបកចេញ
-យកកាំបិត មកកោសពីលើចុះក្រោមថ្នមៗ ឱ្យអស់រំអិល រួចយកក្រណាត់ទៅជូតឱ្យស្អាត -យកស្រកីដូងដែលត្រៀមរួច ហើយយកទៅជ្រលក់ទឹកឱ្យសើម បន្ទាប់មក យកតំរៀបគ្នាឱ្យបានទំហំប៉ុនកំភួនជើង
-ក្រោយមកទៀត យកស្រកីដូងទៅចងផ្អោបជាមួយមែកល្មុត ដែលបានចៀររួចនោះ ដោយចង់រុំវាឱ្យជិត និងតឹងណែនល្អ
-លុះដល់រយៈពេល៣ទៅ៤ខែ ទើបដុះឫស យើងអាចចាប់ផ្តើមកាត់យកទៅបណ្តុះនៅក្នុងថង់
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ហៅ PassApp ឬកង់បីឥណ្ឌាកប់ៗមាត់ ដឹងរម៉កប្រភេទនេះមានប្រភពពីណាអត់?

ការចាប់ឆ្នោតវគ្គជម្រុះជុំទី១ World Cup 2022 របស់កម្ពុជា ចេញជាផ្លូវការហើយ!

ស្រីៗគួរដឹង! បើមានរោមដុះច្រើនខុសប្រក្រតីនៅកន្លែងទាំងនេះ បញ្ជាក់ថាអ្នកកំពុងមានជំងឺ

ព្រោះតែស្រឡាញ់ពេក បើបានសង្សារចឹងធុញអត់?

យោបល់ទាំងអស់ (0)