TA X2
· 2024-04-16
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អំពាវនាវឲ្យមានទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ ក្រោយការវាយប្រហារ
#រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់# #ព័ត៌មាន# #អ៊ីរ៉ង់# #ការដាក់ទណ្ឌកម្ម# #ព័ត៍មានអន្តរជាតិ#
2442
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងតេអេរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់ បានបើកការវាយប្រហារដោយផ្ទាល់ និងមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល។

លោកស្រី បានបន្តថា ទណ្ឌកម្ម ត្រូវបានដាក់រួចហើយទាក់ទងនឹងយានដ្រូនដែលប្រើក្នុងសង្គ្រាមរបស់ រុស្ស៊ីលើអ៊ុយក្រែន។ លោកស្រី បានប្រាប់ទូរទស្សន៍សាធារណៈ ARD ថា ៖«ខ្ញុំពេញចិត្តយ៉ាងខ្លាំងក្នុងការពង្រីកពួកគេទៅកាន់ប្រទេសអ៊ីរ៉ង់ ពីព្រោះយើងអាចមើលឃើញថាតើសកម្មភាពរបស់វាមានគ្រោះថ្នាក់ប៉ុនណា នៅពេលនេះ?
ការអត្ថាធិប្បាយរបស់លើកស្រី បានកើតឡើង បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ទីក្រុងប្រ៊ុចសែល នឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងកម្មវិធីយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់។
សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងតេអេរ៉ង់ កាលពីខែធ្នូ ក្នុងគោលបំណងរារាំងអ៊ីរ៉ង់ពីការផលិតយានដ្រូនដែលប្រើប្រាស់ដោយទីក្រុងមូស្គូ ក្នុងការឈ្លានពានដែលកំពុងបន្តរបស់រុស្ស៊ីលើអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អគ្គិភ័យលេបត្របាក់រោងចក្រប្លាស្ទិកនៅខេត្តសមុទ្ទសាខនទាំងព្រឹកព្រលឹម
រឿងខ្មោចព្រៃចន្ទី
ជំងឺរើម និងគ្រោះថ្នាក់៣យ៉ាងដែលអ្នកមិនដឹង
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
យោបល់ទាំងអស់ (0)