
TA X2
· 2024-04-16
លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
#Benjamin Netanyahu# #ព័ត៌មាន# #អ៊ីរ៉ង់# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4707
សេតវិមាននិយាយថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់ថ្ងៃសៅរ៍ (ពេលនៅសហរដ្ឋអាមេរិក) ក្រោយអ៊ីរ៉ង់បើកការវាយប្រហារសងសឹកដោយយានដ្រូន និងមីស៊ីលលើអ៊ីស្រាអែល ។

រូបថតសន្លឹកបង្ហោះដោយការិយាល័យព័ត៌មានអ៊ីស្រាអែល ឃើញលោក Netanyahu និយាយតាមទូរស័ព្ទកាលពីព្រឹកថ្ងៃអាទិត្យ(ពេលនៅអ៊ីស្រាអែល) ខណៈដែលរូបភាពវីដេអូឃ្លីប និងរូបថតសន្លឹកបញ្ចេញដោយយោធាអ៊ីស្រាអែល ឃើញនាយអគ្គសេនាកងទ័ពអ៊ីស្រាអែលលោក Herzi Halevi និយាយជាមួយក្រុមមន្រ្តីកងទ័ព និងកងកម្លាំងទ័ពអាកាស ក្នុងបន្ទប់ប្រតិបត្តិការ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីរូបភាពវីដេអូឃ្លីបនេះ ។

សូមបញ្ជាក់ថា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងបាញ់មីស៊ីលលើអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកនឹងការវាយប្រហារសង្ស័យលើបរិវេនស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ៕
https://www.washingtonpost.com/national-security/2024/04/14/biden-netanyahu-israel-iran/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
Tripadvisor នឹងសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ជួយអភិវឌ្ឍដល់សហគមន៍ទេសចរណ៍
យន្តហោះល្បាតព្រំដែនរបស់ប៉ូលិសភូមិន្ទថៃធ្លាក់ចូលសមុទ្រ អំឡុងពេលធ្វើសមយុទ្ធឆ័ត្រយោងដោយបានសម្លាប់មនុស្ស៦នាក់
សហគមន៍ភ្ញាស់ពងទាស្រែរនោង អាចផលិតនិងផ្គត់ផ្គង់ពងទាទៅកាន់ទីផ្សារបានដល់ ២៥ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ
យោបល់ទាំងអស់ (0)