Pisey trip

· 05-04

ផល​អាក្រក់ ៤ យ៉ាង​ដែល​កើត​ចេញ​ពី​ការចូលគេង​យឺត

#គន្លឹះថែទាំសុខភាព# #ស្បែកស្ងួត# #សុខភាព# #គេង​យឺត#

3565

ក្មេងស្រីជាច្រើនបានដឹងរួចហើយ នៅពេលយប់រាងកាយចាប់ផ្តើមជួសជុលនិងធ្វើឱ្យស្បែករស់ឡើងវិញ នេះគឺដោយសារតែអ័រម៉ូនលូតលាស់​​នឹងកើនឡើងយ៉ាងឆាប់រហ័ស អ័រម៉ូនលូតលាស់មានតួនាទីជួយបង្កើតកោសិកាស្បែកថ្មី នេះមានន័យថាការគេងដើរតួនាទីយ៉ាងសំខាន់​ក្នុងការថែរក្សាស្បែកឱ្យមានសុខភាពល្អ ផ្ទុយទៅវិញប្រសិនបើក្មេងស្រី ចូលគេងយឺត ឬគេងមិនលក់យូរ វាជៀសមិនរួចធ្វើឱ្យរាងកាយមិនអាចស្តារស្បែកដូចដែលវាគួរតែ ថ្ងៃនេះ Pisey trip សូមនាំអារម្មណ៍មិត្តអ្នកអាន មកដឹងពី​ផល​អាក្រក់ ៤ យ៉ាង​ដែល​កើត​ចេញ​ពី​ការ​គេង​យឺត និង​នាំឱ្យខូច​ស្បែក​មក​ប្រាប់ដល់​មិត្តៗ​នារី ដើម្បីជ្រាបច្បាស់តោះ​មក​មើល​​ទាំង​អស់​គ្នា តើវានឹងប៉ះពាល់ដល់ស្បែកយ៉ាងដូចម្តេច?

(រូបតំណាង)

១- ធ្វើឱ្យស្បែកស្ងួត

ជាធម្មតាក្នុងអំឡុងពេលគេង ស្បែកនឹងបាត់បង់ជាតិទឹកខ្លះហើយ ប៉ុន្តែ​រាងកាយ​មនុស្ស​ឆ្លាត​ណាស់វាការពារការបាត់បង់ជាតិទឹកអំឡុងពេលអ្នកគេង បន្ទាប់មករាងកាយផលិតអរម៉ូន vasopressin ដែលជាអរម៉ូនដែលជួយរក្សាជាតិទឹក ដូច្នេះហើយប្រសិនបើក្មេងស្រីគេងយឺត ឬការគេងរបស់ពួកគេមានរយៈពេលខ្លី អកម៉ូននេះនិងមិនដំណើរការ​ទេ ដូច្នេះនាំឱ្យស្បែកខះជាតិទឹក ក៏ដូចជាធ្វើឱ្យស្បែកមានបញ្ហាស្បែកស្ងួតផងដែរ។

២-រាងកាយមានសភាពហើម

ក្មេងស្រីប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាការចូលគេងយឺតអាចធ្វើឱ្យរាងកាយហើម នោះ​គឺ​មក​ពី​គេង​យឺត ឬ​គេង​មិន​គ្រប់ ធ្វើឱ្យប្រព័ន្ធរបត់ឈាមរត់ដំណើរការមិនល្អ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​រាង​កាយ​មិន​អាច​កម្ចាត់យក​កាកសំណល់​ចេញ​បាន វាអាចបណ្តាលឱ្យហើម ទោះជាយ៉ាងណាក៏ដោយ ការគេងមិនលក់ ឬការចូលគេងយឺតមិនត្រឹមតែបណ្តាលឱ្យហើមនៅក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យស្បែកនៅក្រោមភ្នែកហើមផងដែរ។

៣-របាំងការពារស្បែកត្រូវបានបំផ្លាញ

ជាការពិតណាស់ ការគេងប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយ ជាពិសេសសំណើមនៃស្បែក ការបាត់បង់ទឹក ការផលិតប្រេងឬ សេប៊ូម ឈាមរត់ ការបែងចែកកោសិកាស្បែក រួមទាំងមុខងារនៃរបាំងការពារស្បែក ដែលនៅពេលក្មេងស្រី មានទម្លាប់ចូលគេងយឺត ឬគេងមិនលក់ជាប្រចាំ វានឹងរំខានដល់ដំណើរការនៃរាងកាយ បណ្តាលឱ្យរាងកាយបង្កើតរ៉ាឌីកាល់សេរីកាន់តែច្រើន ក៏ដូចជានាំទៅរកការបង្កើតរបាំងស្បែកដែលចុះខ្សោយ នោះ​នាំ​ឱ្យ​មាន​ភាព​ចាស់​មុន​អាយុ រួមទាំងបញ្ហាស្បែកស្ងួត និងស្បែករលាក។

៤-ចាស់ជាងវ័យ

ដូចដែលអ្នកបានដឹងហើយថា ការគេងមិនលក់ ឬចូលគេងយឺតជាប្រចាំ នឹងបង្កើតប្រព័ន្ធផ្សេងៗ មានបញ្ហានៅក្នុងខ្លួ។ ជាពិសេសធ្វើឱ្យមានស្នាមជ្រួញកាន់តែច្រើនក្នុងរយៈពេលយូរ ​វា​នឹង​ធ្វើ​ឱ្យ​ការ​ងើប​ឡើង​វិញ​របស់​រាង​កាយ​ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ លើសពីនេះក្នុងអំឡុងពេលគេង ស្បែករបស់ក្មេងស្រីបង្កើតនូវ collagen ថ្មី ធ្វើឱ្យស្បែករឹងមាំនិងបត់បែន ដូច្នេះវាជួយការពារភាពជ្រីវជ្រួញ និងជួយកាត់បន្ថយដំណើរការចាស់បានយ៉ាងល្អ ស្ត្រី​អាច​មើល​ឃើញ​ពី​គុណវិបត្តិ​ដែល​មក​ពី​ការ​គេង​យឺត ឬ​គេង​មិន​លក់​ជា​ប្រចាំ វាមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើស្បែក ដូច្នេះ ដើម្បី​ការពារ​ភាព​ចាស់​មុន​អាយុ ឬដើម្បីការពារស្បែកស្ងួត និងខូច អ្នកត្រូវកែតម្រូវពេលវេលាគេងរបស់អ្នកឱ្យសមស្រប ព្យាយាមចូលគេងឱ្យបានលឿន ហើយក្រោកពីព្រលឹម សំខាន់បំផុតអ្នកគួរតែឱ្យរាងកាយបានគេងបន្តរយៈពេល ៧-៨ ម៉ោងក្នុង១ថ្ងៃ ដើម្បីជួយឱ្យរាងកាយងើបឡើងវិញបានពេញលេញ។

 ប្រែសម្រួលដោយៈ Pisey trip

ឆែកមើលប្រភពដើមនៅទីនេះ៖

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)