នារីវត្តភ្នំ

· 05-09

ផ្លូវច្រើនប៉ុនណា?

#ចំណេះដឹង# #ផ្លូវជីវិត# #អប់រំ និងការងារ#

1999

ផ្លូវដែលត្រូវដើរទៅខាងមុខ យើងមិនទាន់ដឹងថាមាន បញ្ហាច្រើនប៉ុនណាទេ តែវាជាផ្លូវដែលយើងសម្រេចយក”។

ពេលខ្លះ យើងសុញគំនិត ហើយភាពសុញនេះ វាបាន ធ្វើឱ្យយើងក្លាយជាមនុស្សដែលគ្មានជម្រើស។ មនុស្ស គ្រប់គ្នាសុទ្ធតែមិនបានដឹងមុនពីអនាគត (ប្រឹងបានផល) ហើយសុទ្ធតែមិនអាចចៀសផុតពីថ្ងៃស្អែកឡើយ។ យើង មិនអាចដឹងមុនពីថ្ងៃស្អែកឡើយ ប្រសិនបើយើងមិនធ្វើការ ប្រមើលមើលទៅថ្ងៃស្អែក។ ដូច្នេះហើយមានតែការសម្រេច ជ្រើសយកផ្លូវមួយដែលត្រឹមត្រូវសម្រាប់ខ្លួន និងសម្រាប់ថ្ងៃ អនាគតទេ ទើបអាចចៀសវាងការជ្រើសរើសខុសបាន។ ការសម្រេចចិត្តភាគច្រើន បានធ្វើឱ្យយើងក្លាយជាចំណែក នៃបញ្ហា ហើយការសម្រេចចិត្តខ្លះបានធ្វើឱ្យយើងក្លាយជា ចំណែកនៃដំណោះស្រាយ។

(រូបតំណាង)


អតីតមេដឹកនាំសិង្ហបុរី លីក្វាន់ យូ (Lee Kuan Yew) បាននិយាយស្របពេលឡើងទូរទស្សន៍អាមេរិកថា “បើអ្នក មិនចូលចិត្តរបៀបបែបនេះ វាជារឿងរបស់អ្នក តែមិនមែន ជាផ្លូវដែលយើងជ្រើសរើសឡើយ”។ ដូចនេះ មិនថាផ្លូវបែបណាទេ ឬបញ្ហាបែបណាទេ សំខាន់ឱ្យតែយើងគិតថា វាជាផ្លូវល្អសម្រាប់យើង យើងក៏គួរជ្រើសយកផងដែរ។ ចំណែកមួយនៃការនាំខ្លួនឯងទៅរកភាពរីកចម្រើន វាគឺជា ចំណែកមួយនៃការចួបប្រទះនូវបញ្ហា។ បញ្ហាកាន់តែច្រើន វាធ្វើឱ្យយើងរឹងមាំកាន់តែខ្លាំង។ បញ្ហាកាន់តែតិច វានឹងធ្វើ ឱ្យយើងមានបទពិសោធឈ្នះកាន់តែទាប។ បើបែបនេះមែន ត្រូវតែមានបញ្ហាឱ្យកាន់តែច្រើន ទើបប្រសើរ។ មែនទែនទៅ ឱ្យតែយើងបន្តទៅមុខ គឺពុំអាចគេចផុតពីបញ្ហាឡើយ(រូបតំណាង)

អ្នកប្រាជ្ញក្រិកបុរាណ អារីសទីព (ARISTIPE) បានអប់រំ ថា “ការសម្រេចទៅតាមសេចក្តីប្រាថ្នា វាខុសគ្នាពីសុភមង្គល ដោយហេតុថាគោលប្រាថ្នានៅទីបំផុតនៃសកម្មភាពនៃ អ្វីមួយ គឺការទទួលលទ្ធផលសប្បាយលើអ្វីមួយពិសេស។ ចំណែកសុភមង្គលវិញ គឺជាកម្រងនៃសេចក្តីសុខ និងនៃ សេចក្តីត្រេកត្រអាលគ្រប់បែបយ៉ាង”។ សុភមង្គលភាគច្រើន បានដុះចេញពីភាពមានបាននៃបទពិសោធដោះស្រាយ បញ្ហា។ ការដែលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា គឺជាកត្តាមួយនៃការកំណត់អំពីជោគវាសនារបស់មនុស្ស គ្រប់គ្នា។ ក្នុងផ្នែកតូចៗជាច្រើន សុទ្ធតែចំណែកនៃភាគ ធំដុំ។ ដូច្នេះ បើមិនទាន់មានសេចក្តីចាប់ផ្តើមទេ ក៏គួរតែចាប់ផ្តើមពីពេលនេះតទៅ។ ក្នុងធម្មជាតិ គេនិយាយអំពី ម៉ូលេគុលតូចៗ រហូតក្លាយទៅជាចំណែកធំ។ រីចំណែក ម៉ូលេគុលទាំងអស់នោះ វាក៏បានក្លាយទៅជាផ្នែកនៃធម្មជាតិ មនុស្ស និងសត្វ។ គ្រប់យ៉ាង គឺប្រៀបដូចជាម៉ូលេគុល។


អត្ថបទដើមដោយ៖ នារីវត្តភ្នំ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)