Cambo-China

· 05-11

ក្រុមហ៊ុនចិន គ្រោងបណ្តាក់ទុនប្រមាណ ១០០លានដុល្លារលើគម្រោងទឹកស្អាតនៅកម្ពុជា

#នៅកម្ពុជា# #ទឹកស្អាត# #ក្រុមហ៊ុនចិន# #បណ្តាក់ទុន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

4276

ក្រុមហ៊ុនHainan Litree Purifying Technology Co., Ltd. ក្នុងរយៈពេល ៣-៥ឆ្នាំ ខាងមុខនេះ ក្រុមហ៊ុន គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០-១០០លានដុល្លារ ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិ លោកបណ្ឌិត Cai Yunlong ក្រុមហ៊ុន Hainan Litree Purifying Technology លើការងារផ្តោតលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគ របស់ ខ្លួន ក្នុង វិស័យទឹកស្អាតនៅកម្ពុជា។ 

ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំ សម្រាប់ ប្រតិបត្តិករទឹកឯកជន ដោយប្រើប្រាស់ឧត្តមភាពបច្ចេកវិទ្យា និងបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លងមក។ 

ក្រុមហ៊ុន Hainan Litree Purifying Technology ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងបានកសាងកេរ្តិ៍ឈ្មោះខាងបច្ចេកវិទ្យា UF Membrane ដោយសារក្រុមហ៊ុនបានបង្កើតលទ្ធផលជោគជ័យជាសកល និងមានភ្នាក់ងារផ្តល់បច្ចេកវិទ្យានេះ នៅក្នុង ប្រទេសជាច្រើន។ ឧបករណ៍ចម្រោះទឹកម៉ាក Litree របស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកសម្រាប់តំបន់ប្រជុំជន សម្រាប់តម្រូវការ ឧស្សាហកម្ម និងបច្ចេកវិទ្យាចម្រោះទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារដែលបាន និងកំពុងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៣លានគ្រួសារ នៅទូទាំងពិភពលោក។ 

ខណៈ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane របស់ក្រុមហ៊ុន Hainan Litree Purifying Technology ក៏ត្រូវបានប្រើប្រាស់នៅក្នុងខេត្ត-ក្រុងជាច្រើនដោយបានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ ១១.០០០ម៉ែត្រគូប/ថ្ងៃផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស