TNAOT News

· 2024-05-11

វេទិកាឈ្វេងយល់ពីអាហារូបករណ៍ក្រសួងពាណិជ្ជកម្មចិន

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6481

សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំវេទិកាឈ្វេងយល់ពីអាហារូបករណ៍ក្រសួងពាណិជ្ជកម្មចិន ហៅកាត់ថា MOFCOM និងផ្សព្វផ្សាយពីនីតិវិធី ដើម្បីទទួលបានអាហារូបករណ៍នេះ ដល់មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនទូទៅ។ សមាគមមិត្តភាពកម្ពុជា-ចិន សហការរៀបចំជាមួយសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ដោយទទួលបានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីតំ​ណាងក្រសួងអប់រំយុវជននិងកីឡា ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ យុវជនមកពីសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនគណបក្សប្រជាជនកម្ពុជា សរុបចំនួន៥០រូប។តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា និងសមាគមមិត្តភាពកម្ពុជា-ចិន បានលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស និស្សិតកម្ពុជាឱ្យចូលរួម ដាក់ពាក្យស្នើសុំអាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិនឆ្នាំ២០២៤ ដើម្បីទទួលបានការសិក្សារៀនសូត្រនៅប្រទេសចិនដោយមិនគិតថ្លៃ ព្រមទាំងទទួលបានការឧបត្ថម្ភ សំបុត្រយន្តហោះទៅ-មក ការស្នាក់នៅ ប្រាក់ឧត្ថម្ភជាដើមក្នុងអំឡុងពេលសិក្សានៅប្រទេសចិន៕ 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស