TNAOT News
· 05-11
ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីអាស៊ាន-ចិនលើកទី៣០
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
6879
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីអាស៊ាន-ចិនលើកទី៣០ នៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា។
កិច្ចប្រជុំក៏បានត្រួតពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលមានស្រាប់ក្នុងរយៈពេលកន្លងមក ក្រោមសរសរស្តម្ភទាំងបីរបស់អាស៊ាន រួមមាន សន្តិសុខ-នយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។
ខណៈដែលឆ្នាំ២០២៤ នេះជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនអាស៊ាន-ចិន ឧត្តមមន្រ្តីអាស៊ាន និងចិនបានពិភាក្សាអំពីសកម្មភាពនានា ដើម្បីអបអរសាទរឱកាសនេះ ក៏ដូចជាទិសដៅអនាគតក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឱ្យកាន់តែប្រកបដោយខ្លឹមសារបន្ថែមទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពង្រឹងការកសាងវិទ្យាស្ថានខុងជឺ និងជំរុញការផ្លាស់ប្តូរអន្តរជាតិរវាងចិននិងអាស៊ាន
ក្វាងស៊ីមានការប្រមូលផលផ្លែក្រូចផ្អែមច្រើនហើយក្លិននៃ"ផលិតផលក្វាងស៊ី"ដែលមានគុណភាព ខ្ពស់បានសាយភាយដល់តំបន់អាស៊ីអាគ្នេយ៍
តំបន់ស្វយ័តក្វាងស៊ីមានខ្សែដឹកជញ្ជូនកុងតឺន័រចំនួន ៣៦ តភ្ជាប់កំពង់ផែតាមបណ្តាប្រទេស RCEP
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
យោបល់ទាំងអស់ (0)