Cambo-China

· 2024-05-12

សន្និសីទស្តីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤»

#ឆ្នាំ២០២៤# #ក្រសួងពាណិជ្ជកម្ម# #សន្និសីទ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

4719

ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤” នៅខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជំរុញការតភ្ជាប់វិស័យនេះជាមួយនឹងពិភពលោក និងដើម្បីផ្តល់ឱកាសដល់ធុរជន និងវិស័យឯកជននៅក្នុងប្រទេសចិននិងបណ្តាប្រទេសនានា បង្កើតជាបណ្តាញអាជីវកម្ម និងស្វែងរកដៃគូរពាណិជ្ជកម្មក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបច្ចេកវិទ្យាផងដែរ។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្ត្រ និងគោល នយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថល ជាពិសេសលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសតួនាទីនិងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ដល់ធុរជននិងវិនិយោគិនក្នុងវិស័យនេះ និងបានអញ្ជើញធុរជននិងវិនិយោគិនចិនឱ្យមកវិនិយោគនិង ធ្វើធុរកិច្ចក្នុងវិស័យនេះបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនផងដែរ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស