TNAOT News

· 05-13

ឯកឧត្តម គង់ ភោគ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីអាស៊ាន-ចិនលើកទី៣០ ក្រោមសរសរស្តម្ភទាំង៣របស់អាស៊ាន

#ឧត្តមមន្រ្តីអាស៊ាន-ចិន# #គង់ ភោគ# #សង្គម# #ព័ត៌មានសង្គម# #អាស៊ាន# #P2P#

6033

កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្រ្តីអាស៊ាន-ចិនលើកទី៣០ បានត្រួតពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលមានស្រាប់ក្នុងរយៈពេលកន្លងមក ក្រោមសរសរស្តម្ភទាំងបីរបស់អាស៊ាន រួមមាន សន្តិសុខ-នយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

កិច្ចប្រជុំនេះក៏មានចូលរួមពី ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា។

ខណៈដែលឆ្នាំ២០២៤នេះជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនអាស៊ាន-ចិន ឧត្តមមន្រ្តីអាស៊ាន និងចិនបានពិភាក្សាអំពីសកម្មភាពនានាដើម្បីអបអរសាទរឱកាសនេះ ក៏ដូចជាទិសដៅអនាគតក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឱ្យកាន់តែប្រកបដោយខ្លឹមសារបន្ថែមទៀត។ ក្នុងកិច្ចប្រជុំនេះ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស