Pisey trip

· 05-24

ឪពុកម្តាយ

#ចំណេះដឹង# #អត្ថបទអប់រំ# #អប់រំ និងការងារ#

1219

អ្នកទាំងអស់គ្នាប្រហែលជាដូចខ្ញុំដែរ សុទ្ធតែធ្លាប់ឪពុកម្ដាយជេស្ដីញឹកញាប់ ហេតុអ្វីបានគាត់ជេស្ដីយេីង? 

(រូបតំណាង)

អ្នកក៏ដឹងខ្ញុំក៏ដឹង ថាឪពុកម្ដាយ ជាអ្នកមានគុណដ៏ធំបំផុតក្នុងជិវិតយេីង ម្ដាយជាអ្នកមេីលថែ ឪពុកជាអ្នកប្រឹងប្រែងរកស៊ីចិញ្ចឹមគ្រួសារ ឪពុកម្តាយ ភាគច្រេីនតែងជេស្ដីកូនៗរហូតតាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្ន សួរថាហេតុអ្វីគាត់ត្រូវជេស្ដីយេីង? ចម្លេីយនោះគឺដេាយសារគាត់បារម្ភ គាត់ខ្វល់ខ្វាយអំពីសុខទុក្ខយេីង គាត់ចង់ឲ្យយេីងដេីរផ្លូវល្អ មិនចង់ឲ្យកូនដេីរផ្លូវខុស ឬធ្វេីរឿងអាក្រក់ផ្សេងៗឡើយ ការជេស្ដីរបស់លេាកទាំងពីរបញ្ចាក់បានថា លេាកទាំងពីរស្រឡាញ់យកចិត្តទុកដាក់ និងខ្វាយខ្វល់ពីយេីងខ្លាំងណាស់ ទេីបខំព្យាយាមធ្វេីឲ្យកូនចេះកែប្រែនូវកំហុសណាមួយដែរគាត់មេីលឃេីញ ដោយការ ទូន្មានស្តីប្រដៅ ត្រូវចាំងាមានតែឪពុកម្តាយយើងទេ ដែរចាំជួយគាំទ្រយេីងមិនថាយេីង បរាជ័យ ឬជេាគជ័យលោកទាំងទ្វេតែងនៅក្បែរយេីងជានិច្ច ដូច្នេះក្នុងនាមជាកូនអ្នកត្រូវធ្វើខ្លួនជាមនុស្សម្នាក់ដែលល្អនៅក្នុងសង្គម ឪពុកម្តាយមិនចង់បានការតបស្នងអ្វីក្រៅពីចង់ឃើញកូនបានក្តីសុខ មានរបរការងារសុច្ចរិត ដែលសង្គមគេឲ្យតម្លៃ កូនៗអាចខឹងគាត់បានតែមិនត្រូវស្អប់លោកទាំងពីរទេ ដូចពាក្យចាស់ថាជេរទៅហៅមក បើកកូនបានល្អម៉ែឪសប្បាយរកអ្វីប្រៀបគ្មាន ក្នុងនាមជាកូនអ្នកត្រូវតបស្នងសងគុណព្រះរស់ធ្វើបុណ្យទាន់ខែភ្លឺ៕

អត្ថបទដោយ: Pisey trip

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)