TNAOT News

· 05-14

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ឆ្នាំ នៅខេត្តយូនណាន ប្រទេសចិន

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6348

យោងតាមកិច្ចព្រមព្រៀងរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន) នឹងមានការជ្រើសរើសនិស្សិតចំនួន ៣០នាក់ សម្រាប់បណ្តុះបណ្តាលភាសាចិនរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែកញ្ញ ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ អាហារូបករណ៍ថ្នាក់ភាសាចិន១ឆ្នាំនេះ គឺ FREE តែថ្លៃសិក្សា។ រីឯថ្លៃស្នាក់នៅ សំបុត្រយន្តហោះ ថ្លៃ អាហារ (មិនមានប្រាក់ខែ) និងថ្លៃធានារ៉ាប់រងសុខភាព ជាបន្ទុករបស់សាមីខ្លួន។ សម្រាប់ថ្លៃស្នាក់នៅ (បន្ទប់១ ស្នាក់នៅ៣នាក់) រយៈពេល ២ឆមាស ចំណាយប្រមាណ ២៤៥ដុល្លារ។ ឯកសារចាំបាច់ សម្រាប់ស្នើសុំរួមមាន៖ ១. លិខិតឆ្លងដែន, ២. សញ្ញាបត្របាក់ឌុប (បកប្រែ) ឬ បរិញ្ញាបត្រ, ៣. ព្រឹត្តិបត្រពិន្ទុ, ៤. លិខិតបញ្ជាក់កិរិយាមាយាទ, ៥. លិខិតបញ្ជាក់សុខភាព។ ពេលវេលាដាក់ពាក្យ និងឈប់ទទួលពាក្យ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលបេក្ខជនបានដាក់ពាក្យ និងប្រគល់ឯកសារគ្រប់រួចហើយ បេក្ខជនតម្រូវមានការសម្ភាស ជាមួយគណៈកម្មការជ្រើសរើសរបស់សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស