TNAOT News

· 05-14

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១៤, ខែឧសភា ឆ្នាំ២០២៤

#ហុងកុង# #ក្រសួងការពារជាតិរុស្ស៊ី# #ព្រះមហាក្សត្រ# #ព្រឹត្តិការណ៍សំខាន់ៗ# #ប្រទេសឥណ្ឌា# #សង្គម# #ព័ត៌មានសង្គម#

7542

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃនេះមានដូចជា៖ 

១. ថ្ងៃទី ១៤ ខែឧសភានេះរាជរដ្ឋាភិបាលកម្ពុជានិងប្រជានុរាស្រ្តគ្រប់ទិសទីចូលរួមថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជាព្រះជន្ម៧២ព្រះវស្សា

ថ្ងៃនេះជាថ្ងៃដ័អស្ចារ្យដែលប្រជានុរាស្រ្តខ្មែរគ្រប់ទិសទី គ្រប់លំដាប់ថ្នាក់ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនៃអង្គព្រះករុណាជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់៧១វស្សា យាងចូល ៧២ព្រះវស្សាសូមព្រះអង្គមានព្រះជន្មយ៉ឺនយូរ!កាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីតកាលកម្ពុជាបានឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនៅគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនដែលត្រូវដោះស្រាយជាបន្តបន្ទាប់


៣. ប្រព័ន្ធត្រជាក់អកម្មក្នុងសំណង់អគារនៅកម្ពុជា នឹងជួយកាត់បន្ថយតម្រូវការថាមពលអគ្គិសនីបានច្រើនជាមុខ

ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអ្នកជំនាញអន្តរជាតិ កំពុងរួមគ្នាគិតអំពីការសាងសង់អគារដែលកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីជាផ្នែកមួយកាត់បន្ថយការឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។



៤. អតីតរដ្ឋមន្ត្រី ប្រទេសកាហ្សាក់ស្ថានជាប់ពន្ធនាគារ ២៤ ឆ្នាំពីបទសម្លាប់ប្រពន្ធខ្លួនឯង

អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៃប្រទេសកាហ្សាក់ស្ថាន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៤ ឆ្នាំ ពីបទឃាតកម្មលើប្រពន្ធរបស់គាត់។


៥. មនុស្ស១២នាក់ស្លាប់ដោយសារផ្ទាំងប៉ាណូដ៏ធំមួយដួលរលំលើស្ថានីយ៍ប្រេងឥន្ធនៈនៅឥណ្ឌា អំឡុងខ្យល់ព្យុះបក់បោកខ្លាំង

មនុស្ស ១២ នាក់ស្លាប់ និងយ៉ាងហោចណាស់ ៦០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីផ្ទាំងប៉ាណូដ៏ធំមួយបានដួលរលំ អំឡុងពេលមានខ្យល់ព្យុះដ៏ខ្លាំងក្លាបានបក់បោកមកទីក្រុង Mumbai ប្រទេសឥណ្ឌា។


៦. ភ្ញៀវទេសចរម្នាក់ស្លាប់ ក្រោយធ្លាក់ពីលើជម្រាលភ្នំដ៏ល្បី នៅក្នុងទីក្រុងហុងកុង

បុរសដែលជាភ្ញៀវទេសចរវ័យ ៣៧ឆ្នាំម្នាក់ ដែលធ្វើដំណើរកម្សាន្តមកពីប្រទេសចិនដីគោក បានធ្លាក់ពីលើភ្នំដ៏ល្បីល្បាញរបស់ហុងកុងដែលមានឈ្មោះថា Lion Rock កម្ពស់ ២៥ម៉ែត្រ ហើយត្រូវបានប្រកាសថាស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។


៧. ប្រធាននាយកដ្ឋានបុគ្គលិកសំខាន់នៃក្រសួងការពារជាតិរុស្ស៊ីត្រូវបានឃុំខ្លួនពីបទឧក្រិដ្ឋ

ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៤ នាក់ក្នុងហេតុការណ៍ដួលរលំអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Belgorod របស់ប្រទេសរុស្ស៊ី ។


៨. ប្រជាជនប្រមាណជិត ៥០០០នាក់នៅប្រទេសជាង ៦០ជុំវិញសកលលោកបានរងរបួសពីគ្រាប់មីនជារៀងរាល់ឆ្នាំ

គ្រាប់មីនដែលកប់ក្នុងដីរាប់សិបឆ្នាំ មិនអស់សុពលភាពនោះទេ វានៅតែអាចបង្កនូវគ្រោះថ្នាក់ដល់មនុស្សគ្រប់ពេលវេលា។ ក្នុងនោះគ្រាប់មីនប្រមាណជាង ១១០ លានគ្រាប់ គឹជាគ្រាប់មីនសកម្មត្រូវបានកប់ក្នុងដីនៅប្រទេសជាង ៦០ ជុំវិញពិភពលោក និងបាននឹងកំពុងបង្កគ្រោះថ្នាក់ដល់មនុស្សស្លាប់ ពិការ និងរងរបួសប្រមាណជិត ៥០០០ នាក់ជារៀងរាល់ឆ្នាំ។ 


៩. លោក Biden ចុះហត្ថលេខាលើច្បាប់ហាមឃាត់ការនាំចូល អ៊ុយរ៉ានីញ៉ូមពីរុស្ស៊ី

ប្រធានាធិបតីអាម៉េរិកលោក Joe Biden កាលពីល្ងាចថ្ងៃច័ន្ទបានចុះហត្ថលេខាលើច្បាប់ថ្មី ដែលហាមឃាត់ការនាំចូលពីរុស្សី នូវសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ជាឥន្ធនៈ ប្រើប្រាស់ដោយរោងចក្រថាមពលនុយក្លេអ៊ែរ។


១០. គ្រោះទឹកជំនន់នៅតែបន្តសម្លាប់មនុស្សជាង ៣៣០នាក់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថានច្រាំងអង្គការសប្បុរសធម៌ពិភពលោក Save the Children បាននិយាយកាលពីថ្ងៃចន្ទថា កុមារប្រហែល ៤០ ០០០នាក់បាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានវាយប្រហារខេត្ត និងតំបន់ផ្សេងទៀត ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស