TNAOT News

· 05-15

ប្រទេសចិន លើកលែងទិដ្ឋាការដល់ក្រុមអ្នកទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ទេសចរណ៍

#ទិដ្ឋាការ# #សង្គម# #កប៉ាល់ទេសចរណ៍# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ប្រទេសចិន# #អ្នកទេសចរបរទេស#

7117

ប្រទេសចិន នាថ្ងៃពុធ នេះបានអនុវត្តគោលនយោបាយអនុញ្ញាតឱ្យក្រុមទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ទាំងអស់ ចេញ និងចូលដោយគ្មានទិដ្ឋាការ នៅតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ។

ក្រុមអ្នកទេសចរណ៍នីមួយៗអាចមានជនបរទេសពីរនាក់ ឬច្រើននាក់ ហើយរៀបចំ ឬទទួលដោយទីភ្នាក់ងារទេសចរណ៍ចិន អាចចូលប្រទេសចិនដោយមិនគិតថ្លៃទិដ្ឋាការនៅលើកប៉ាល់ទេសចរណ៍តាមរយៈកំពង់ផែទេសចរណ៍ក្នុងទីក្រុងចំនួន១៣ របស់ប្រទេសចិន រួមមានទីក្រុងសៀងហៃ ធានជីន ក្វាងចូវ សាន់យ៉ា និងទីក្រុងផ្សេងៗទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​អន្តោប្រវេសន៍​ជាតិ(NIA)។

អ្នកទេសចរអាចស្នាក់នៅក្នុងប្រទេសចិនបានមិនលើសពី ១៥ថ្ងៃ។ ខណៈពេលអំឡុងស្នាក់នៅក្នុងប្រទេសចិន ភ្ញៀវទេសចរ អាចទៅទស្សនាខេត្តជាប់មាត់សមុទ្រ ក្រុង និងតំបន់ស្វយ័ត ព្រមទាំងទីក្រុងប៉េកាំងផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស