TNAOT News

· 05-15

អ្នកនាង វ៉ាឌី ភាលី លាតត្រដាងការពិតរបស់ប្តី ស្រាប់តែមីងគ្រួសារខាងប្តីចេញសារកាន់ជើង

#Social Life# #អ្នកនាង វ៉ាឌី ភាលី# #The Voice Cambodia# #កម្សាន្ត# #តារាខ្មែរ#

7506

នាប៉ុន្មានថ្ងៃចុងក្រោយនេះរឿងរ៉ាវរបស់អ្នកនាង វ៉ាឌី ភាលី ដែលគ្រប់គ្នាស្គាល់ថាជាតារាចម្រៀង និងជាអតីតបេក្ខនារីប្រកួតកម្មវិធី The Voice Cambodia រដូវកាលទី៣នោះ ត្រូវបានមហាជនផ្ទុះការវែកញែក និងចែករំលែកព្រោងព្រាតពេញបណ្តាញសង្គម ក្រោយពេលដែលអ្នកនាង បានលាតត្រដាងការពិតចោទប្រកាន់ទៅខាងបុរសជាប្តីដែលអ្នកនាងបានរៀបពិធីមង្គលការតាមប្រពៃណីជាមួយគ្នារហូតទទួលបានកូនស្រី២ នាក់ជាចំណងដៃ បែរជាបុរសខាងលើចុះចេញពីផ្ទះទៅមានស្រីថ្មី និងមិនទទួលខុសត្រូវចិញ្ចឹមកូននិងប្រពន្ធថែមទៀតផង។


ក្រោយពីមានការរិះគន់បុរសជាប្តីរបស់អ្នកនាង វ៉ាឌី ភាលី យ៉ាងខ្លាំងពីសំណាក់មហាជន និងបណ្តាអ្នកគាំទ្រ នាពេលថ្មីៗនេះក៏ស្រាប់តែឃើញគណនីមួយដែលត្រូវបានគេស្គាល់ថាជា មីងរបស់គ្រួសារខាងប្តី បានបង្ហោះសារបែបនេះថា៖ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង តើអ្នកទះដៃមួយចំហៀងឮទេ? យកក្បាលមកគិតផងអ្នកស៊ែរជេគេតែម្ខាងហ្នឹង តើពួកអ្នកដឹងរឿងរបស់គេអស់ហើយឬនៅ? ខ្ញុំនិយាយនេះមិនបានកាន់ជើងខាងណា តែត្រូវគិតថាបើមិនមានភ្លើង ក៏គ្មានផ្សែងដែរ។


ហើយក្រោយការបង្ហោះនេះ អ្នកនាង វ៉ាឌី ភាលី ក៏បានចែករំលែកបន្ត និងបានចោទជាសំនួរថា មីងចង់ថាខ្ញុំកុហុកមែនទេ​ មីងគិតថាក្មួយមីងត្រូវទៀតមែនទេ?។ ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមក៏បានបញ្ចេញមតិថា កាន់ជើងក្មួយខ្លួនឯងហើយនៅហ៊ាននិយាយទៀត សូមឱ្យប្ដីរបស់មីងមានស្រីផ្សេងដូចដែលក្មួយប្រុសរបស់មីងទៅលួចមានស្រីក្រៅដែលអញ្ចឹង ចាំមើលមីងមានអារម្មណ៍ឈឺចាប់ប៉ុណ្ណា។ ចំណែកឯអ្នកខ្លះទៀតបានលើកឡើងថា មហាជនអាចមើលឃើញខាងណាខុសខាងណាត្រូវដែរ សូមមីងកុំកាន់ជើងក្មួយប្រុសមីងពេក ទង្វើដែលគាត់ធ្វើគឺលើសលុបហើយ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស