TNAOT News

· 2024-05-15

លោកZelensky លុបចោលដំណើរទស្សនកិច្ចទៅកាន់អេស្ប៉ាញ និងព័រទុយហ្គាល់ ភ្លាមៗ

#អ៊ុយក្រែន# #NEW NEWS# #ព័ត៌មាន# #ព័រទុយហ្គាល់# #Zelensky# #អេស្ប៉ាញ# #ព័ត៍មានអន្តរជាតិ#

6110

ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានលុបចោលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសព័រទុយហ្គាល់ និងប្រទេសអេស្បាញ ដែលជាកន្លែងដែលស្តេច Felipe បានត្រៀមរៀបចំរួចជាស្រេច ​ដើម្បីស្វាគមន៍ និងទទួលទានអាហារពេលល្ងាចជាកិត្តិយសសម្រាប់លោក តាមការសន្និដ្ឋានបឋមអាចដោយសារតែស្ថានភាពជួរមុខកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យរដ្ឋាភិបាលព័រទុយហ្គាល់ បាននិយាយថាលោក Zelensky មិនបានផ្តល់ហេតុផល សម្រាប់ការលុបចោលរបស់គាត់នោះទេ។

ដែលដំណើរទស្សនកិច្ចលើកនេះគឺ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez និងលោក Zelensky គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ជាមួយនឹងការសន្យារបស់សហភាពអឺរ៉ុប ក្នុងការធានាការគាំទ្ររយៈពេលវែង សម្រាប់ទីក្រុងគៀវផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)