Knongsrok

· 05-23

របស់ ៨ យ៉ាង អ្នកមិនគួរឱ្យអ្នកណាខ្ចីឡើយ សូម្បីតែមិត្តភ័ក្តិ ឬមនុស្សជាទីស្រឡាញ់ក៏ដោយ

#កាស# #ចំណេះដឹង# #ក្រែមលាបបបូរមាត់# #ចំណេះដឹងទូទៅ#

1971

យើងទាំងអស់គ្នាប្រាកដជាបានដឹងថាមនុស្សម្នាក់ៗមិនត្រូវខ្ចីក្រាស់សិតសក់ ឬច្រាស់ដុះធ្មេញរបស់មនុស្សម្នាក់ទៀតឡើយ។ ទោះយ៉ាងណាក៏ដោយមានរបស់របរផ្ទាល់ខ្លួនជាច្រើនទៀតដែលយើងប្រហែលជាបានចែករំលែកជាមួយអ្នកដទៃម្តងម្កាលប៉ុន្តែវាមិនគួរចែករំលែកទាល់តែសោះ។

យោងតាប្រភពព័ត៌មានរបស់គេហទំព័រ Bright Side បានបង្ហាញជូនប្រិយមិត្តនូវបញ្ជីនៃរបស់របរចំនួនដែលមិនត្រូវឱ្យនរណាម្នាក់ខ្ចីប្រើឡើយ។ លើសពីនេះទៀតយើងនឹងប្រាប់អ្នកពីរបៀបរក្សាឱ្យរបស់ទាំងនោះស្អាតនិងស្ថិតក្នុងស្ថានភាពល្អ!

8. ក្រែមលាបបបូរមាត់

ក្រែមបបូរមាត់អ្នកមិនគួរឱ្យអ្នកម្នាក់ខ្ចីលាបឡើយដោយសារតែវាអាចចម្លងមេរោគសើរស្បែកបានយ៉ាងងាយស្រួលតាមរយៈការចែករំលែកក្រែមបបូរមាត់ឱ្យអ្នកផ្សេងទៀតលាបដែរ។ ទោះបីជាអ្នកដែលរងផលប៉ះពាល់មិនមានកន្ទួលក្រហមក៏ដោយ វីរុសនៅតែអាចតោងជាប់នៅលើបបូរមាត់។

នៅពេលនេះមិនទាន់មានការព្យាបាលដែលមានប្រសិទ្ធភាព ១០០ ភាគរយចំពោះការរលាកពងបែកទេ។ រឿងដែលល្អបំផុតនោះ សូមកុំប្រើក្រែមលាបបបូរមាត់របស់អ្នកដទៃ និងមិនត្រូវឱ្យអ្នកដទៃខ្ចីប្រើឡើយ។

7. កាស

មនុស្សម្នាក់ៗមានពពួកបាក់តេរី និងផ្សិតដែលមាននៅក្នុងត្រចៀករបស់ពួកគេ។ រាល់ពេលដែលយើងសំរេចចិត្តចែកកាសស្តាប់ត្រចៀកជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ យើងអាចនឹងចម្លងមេរោគទៅកាន់អ្នកដទៃ ឬអ្នកដទៃអាចនឹងចម្លងមេរោគមកយើងវិញ។ ជាលទ្ធផលនេះអាចបង្កឱ្យមានការឆ្លងមេរោគក្នុងត្រចៀក។

6. ដង្គាបគាបសក់

ដូចគ្នានឹងរបស់របរខាងលើដែរ ដង្គាបគាបសក់អ្នកមិនគួរឱ្យអ្នកដទៃខ្ចីប្រើនោះទេ ពីព្រោះវាអាចមានរោគផ្សិត និងចៃត្រូវបាតោងជាង់យ៉ាងងាយស្រួលពេលនោះវានឹងអាចចម្លងមកយើងបានផងដែរ។

5. រ៉ូអនលាបក្លៀក

សូម្បីតែរ៉ូអនលាបក្លៀកដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីក៏ដោយផ្ទៃដែលប៉ះនឹងស្បែកអាចមានផ្ទុកបាក់តេរី ដូច្នេះសូមកុំចែករំលែកឱ្យអ្នកដទៃប្រើដែរឱ្យសោះ។ យ៉ាងណាមិញវាជាបាក់តេរីដែលបណ្តាលឱ្យមានក្លិនញើសដែលយើងកំពុងព្យាយាមបន្សាប។

4. កន្សែងពោះគោ

មុខងារចម្បងរបស់កន្សែងគឺដើម្បីសម្ងួតទឹកពីផ្ទៃខ្លួនរបស់អ្នក។ នោះហើយជាមូលហេតុដែលសូម្បីតែអ្នកមានសុខភាពល្អឥតខ្ចោះក៏ដោយក៏ការកើនឡើងសំណើមនៅខាងក្នុងបន្ទប់ទឹកធ្វើឱ្យកន្សែងក្លាយទៅជាកន្លែងបង្កើនមេរោគដ៏ល្អឥតខ្ចោះសម្រាប់បាក់តេរី និងផ្សិត។

អ្នកជំនាញអនាម័យណែនាំឱ្យផ្លាស់ប្តូរកន្សែងរៀងរាល់ ៣-៤ ថ្ងៃម្តង។ យកល្អអ្នកគួរហាលកន្សែងឱ្យស្ងួតនៅពេលដែលកន្សែងរបស់អ្នកសើម។ ត្រូវប្រាកដថាហាលកន្សែងរបស់អ្នកបន្ទាប់ពីប្រើរួចហើយកុំភ្លេចបោកសម្អាតផងដែរ។

3. គ្រឿងសំអាង

ចន្ទៀស កន្ត្រៃកាត់ក្រចក កាំបិតកោពុកមាត់ និងគ្រឿងផ្សេងទៀតអ្នកគួរតែប្រើតែម្នាក់ឯងគត់។ នៅពេលប្រើញឹកញាប់ធាតុទាំងនេះទំនងជាមានតំណក់ឈាមតូចៗដែលមើលមិនឃើញនៅលើផ្ទៃរបស់វា។ កុំឱ្យអ្នកដទៃប្រើវាប្រសិនបើអ្នកចង់ជៀសវាងការឆ្លងមេរោគ និងជំងឺផ្សិត។

បន្ទាប់ពីការប្រើប្រាស់រួច សូមជូតសម្អាតរបស់ទាំងនេះជាមួយអាល់កុល។

2. គ្រឿងថែរក្សាស្បែក

ជក់លាបផ្ទៃមុខ ម៉ាស៊ីនម៉ាស្សា និងអេប៉ុងហាក់ដូចជាពិសេសងាយស្រួលសម្អាត។ ទោះជាយ៉ាងណាក៏ដោយយូរ ៗ ទៅរបស់ប្រើប្រាស់ទាំងនេះវាកកកុញផ្ទុកបាក់តេរី។ ទាំងនេះអាចបណ្តាលឱ្យកើតមុន និងរលាកស្បែកមុខ។

កុំភ្លេចលាងសម្អាតគ្រឿងថែរក្សាស្បែកដោយទឹកសាប៊ូបន្ទាប់ពីប្រើម្តង ៗ ។ វាក៏ត្រូវបានគេណែនាំឱ្យផ្លាស់ប្តូរវារៀងរាល់ 2-3 ខែម្តង។

1. ស្បែកជើងនៅក្នុងផ្ទះ

នៅពេលស្វាគមន៍ភ្ញៀវវាជារឿងធម្មតាទេដែលផ្តល់ជូនពួកគេនូវស្បែកជើង។ ប៉ុន្តែអ្នកគួរតែទិញគូពិសេសឬពីរគូសម្រាប់តែភ្ញៀវប៉ុណ្ណោះ។

នៅពេលអ្នកពាក់ស្បែកជើង ជើងរបស់អ្នកនឹងចាប់ផ្តើមបែកញើសដោយចៀសមិនរួចបង្កើតលក្ខខណ្ឌបង្កាត់ដ៏ល្អឥតខ្ចោះរបស់មេរោគផ្សិត។ ព្យាយាមជៀសវាងទម្លាប់គ្មានអនាម័យដែលពាក់ស្បែកជើងទាំងជើងនៅសើមដើម្បីការពារការលេចចេញនូវរោគផ្សិត និងបាក់តេរី។

អ្នកគួរតែប្តូរស្បែកជើងរៀងរាល់ ៦ ខែម្តង។ កុំភ្លេចលាងសម្អាតស្បែកជើងក្នុងផ្ទះរបស់អ្នកម្តងម្កាលផង។ ម៉្យាងសម្អាតខាងក្នុងស្បែកជើងដោយបាញ់ទឹកខ្មេះ។

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007

Tel:

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស