Cambo-China
· 05-28
ឯកអគ្គរដ្ឋទូតចិន ចូលជួបជំរាបលាជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា
#ឯកអគ្គរដ្ឋទូតចិន# #ឥស្សរិយយស# #សង្គម# #ប្រធានរដ្ឋសភាកម្ពុជា# #ព័ត៌មានសង្គម# #ឯកឧត្តម Wang Wentian# #CAMBO-CHINA#
4165
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូតរបស់ ឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជា និងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទៃងសងខាង។
សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម Wang Wentian ចូលជួបពិភាក្សាការងារ និងជម្រាបលា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានាពេលដ៏ខ្លីខាងមុខ។
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា «ឯកឧត្ដម Wang Wentian ក៏ដូចជា ឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដោយបាននាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជននិងប្រទេសទាំងពីរ ហើយបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្រ្ត ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី តាមរយៈកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់»។
ជាមួយគ្នានោះ ឯកឧត្ដម Wang Wentian បានគូសបញ្ជាក់ថា បើទោះបី ឯកឧត្តម ត្រូវចាកចេញពីកម្ពុជាក្តី តែឯកឧត្តមនៅតែបន្តជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពផ្សេងៗ។ ឯកឧត្តម បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។
នាឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់ឯកឧត្តម Wang Wentian។ មេដាយមហាសេរីវឌ្ឍន៍នេះ គឺជាគ្រឿងឥស្សរិយយស ផ្តល់កិត្តិយសជូនឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រដ្ឋមន្រ្តីការពារជាតិ៖ កម្ពុជាមិនមែនជាប្រទេសធំ ក៏យើងនៅតែប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការស្វែងរកសន្តិភាព
តំបន់អភិវឌ្ឍន៍របស់ប្រទេសចិនទាក់ទាញក្រុមហ៊ុនបរទេសជាង ៣០,០០០
តំបន់អាស៊ីប៉ាស៊ីហ្វិកមានសេដ្ឋកិច្ចឌីជីថលរស់រវើកបំផុតក្នុងពិភពលោក
RCEP បាននាំប្រទេសចិន ជប៉ុន កូរ៉េខាងត្បូងចូលទៅក្នុងពាណិជ្ជកម្មសេរីដូចគ្នាជាលើកដំបូង
ការណែនាំពិសេស
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
ទស្សន៍ទាយជោគវាសនាឆ្នាំទាំង ១២ ក្នុងខែដំបូងនៃឆ្នាំថ្មី ២០២៤
២០២៤! អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ លុយធ្លាក់ដូចស្លឹកឈើជ្រុះ រាសីស្ទុះឡើងដូចខ្លែងប៉ះខ្យល់
កំពូលអ្នកមានបំផុតទាំង ៤ ក្នុងឆ្នាំ ២០២៤ ទាំងលុយកាក់ ទាំងស្នេហា ការងាររលូនប្រសើរ រឿងអាក្រក់ក៏ប្រែជាល្អ
យោបល់ទាំងអស់ (0)