
Lookingtoday
· 2024-06-04
ការសិក្សាថ្មី ៖ សត្វកន្លាតអាល្លឺម៉ង់ បានបៀតបៀន មនុស្ស កាលពីជាង ២០០០ ឆ្នាំមុននៅអាស៊ីខាងត្បូង
#សត្វកន្លាត# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
3863
អាល្លឺម៉ង់ ៖ ការស្រាវជ្រាវត្រូវ បានចេញផ្សាយនៅថ្ងៃទី ២០ ខែឧសភាលើទិនានុប្បវត្តិ Proceedings of the National Academy of Sciences បានបង្ហាញថា ដំណើររបស់សត្វល្អិត គ្មានទីជម្រកក្នុងអរិយធម៌អាស៊ីបុរាណ ទទួលបានភាពកក់ក្ដៅ នៅក្រោមជាន់ផ្ទះបាយរបស់មនុស្ស មានភាពស៊ីសង្វាក់គ្នា ជាមួយនឹងការផ្លាស់ប្តូរ ប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងពាណិជ្ជកម្មសកល អាណានិគម និងសង្រ្គាម ។
កន្លាតអាល្លឺម៉ង់ ត្រូវបានគេស្គាល់តាមវិទ្យាសាស្រ្តថា Blattella Germanica មានគ្រប់ទីកន្លែងក្នុងទីក្រុងនានានៅអាមេរិក និងជុំវិញពិភពលោក។ សត្វល្អិតប្រភេទនេះបានបង្ហាញ ខ្លួនជាលើកដំបូងក្នុងកំណត់ត្រា វិទ្យាសាស្ត្រតាំងពី ២៥០ ឆ្នាំមុននៅទ្វីបអឺរ៉ុប ហេតុដូច្នេះហើយបានជាកន្លាត អាល្លឺម៉ង់ត្រូវបានគេដឹង តិចតួចអំពីប្រភពដើមរបស់វា ។
អ្នកស្រាវជ្រាវនៃការសិក្សាដំបូង គឺ លោកវេជ្ជបណ្ឌិត Qian Tang និងអ្នកសហការរបស់លោកបានសួរអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការកម្ចាត់សត្វល្អិត នៅជុំវិញពិភពលោក សម្រាប់ សំណាកក្នុងស្រុកថា ដើម្បីស្វែងយល់ ពីរបៀបសត្វកន្លាត ទៅដល់ទីនោះ និងរីករាលដាលទៅកាន់ ផ្នែកផ្សេងទៀតនៃពិភពលោក ។ ក្រុមស្រាវជ្រាវបានទទួលសំណាកសត្វកន្លាតអាល្លឺម៉ង់ចំនួន ២៨១ក្បាល ពី៥៧កន្លែងក្នុង១៧ ប្រទេស ហើយបានសិក្សា DNA របស់ពួកគេដើម្បីតាមដាន ការវិវត្តន៍របស់ពួកគេ ។
លោក Tang ជាជីវវិទូវិវត្តន៍ និងជាសហការីស្រាវជ្រាវក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard បាននិយាយថា គោលបំណងចម្បងរបស់យើង ដើម្បីបង្ហាញពីរបៀបប្រភេទសត្វអាចធ្វើដំណើរជាមួយមនុស្ស និងរបៀបហ្សែនអាចបង្កើតជាផ្នែកដែលបាត់នៃកំណត់ត្រាប្រវត្តិសាស្ត្រ។
នេះបើយោងតាមការស្រាវជ្រាវរបស់លោកថា ដោយប្រើទិន្នន័យហ្សែនពីសំណាកលោក Tang មានការភ្ញាក់ផ្អើលនៅពេលដឹងថា ពូជពង្សរបស់កន្លាតទំនើប ត្រឡប់មកវិញច្រើនជាងអឺរ៉ុបសតវត្សទី ១៨ ។ សត្វល្អិតនេះបានវិវត្តន៍មកពីសត្វកន្លាតអាស៊ីព្រៃត្រូវបានគេស្គាល់តាមវិទ្យាសាស្រ្តថា Blattella asahinai កាលពី ២១០០ឆ្នាំមុន ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

ការណែនាំពិសេស
កូនដែលកើតនៅម៉ោង៣ទៀបភ្លឺនេះ មានវាសនាល្អ អនាគតមានទ្រព្យសម្បត្តិស្តុកស្តម្ភ

ម្ចាស់ឆ្នាំទាំង ៣ រាសីឡើងខ្ពស់លូតលាស់ល្អ ចាប់ពីឆមាទី ២ នៅក្នុងឆ្នាំ ២០២៤ នេះ

ឆ្ងល់មែនទេថា ហេតុអ្វីមនុស្សប្រុសស្រឡាញ់មនុស្សស្រីបានតែដំបូង?

ឪពុកម្តាយ គួរតែទទួលស្គាល់ចំណង់ចំណូលចិត្តរបស់កូនតាំងពីតូច ដើម្បីជួយពួកគេអភិវឌ្ឍលើផ្លូវត្រូវ និងមានអនាគតភ្លឺស្វាង

យោបល់ទាំងអស់ (10)
Anna HoកូដID51644557
· 03-03
🙂
កូដណែនាំ 91815366
· 01-23
👍👍👍
HeAmsolo
· 01-02
😍😍😍
HeAmsolo
· 2024-12-12
😍😍😍
បេះដូងបៃតង
· 2024-09-15
👍👍
Baek Seung Jo
· 2024-08-03
😮
ចែធា ស្គន់
· 2024-07-01
😍😍😍
Seng Bopha
· 2024-06-10
👍
អូនតា លេខកូដ63230368
· 2024-06-09
😯😯😯
- 1
ទៅកាន់