
Knongsrok
· 2024-06-07
មនុស្សដែលមានលក្ខណៈទាំង ៣ ចំណុចនេះ ជីវិតជួបតែរឿងអាក្រក់ ធ្វើអ្វីក៏មិនជោគជ័យដែរ
#ចក្ខុវិស័យ# #ចំណេះដឹង# #ទស្សទាយ#
1406
មនុស្សជាច្រើនតែងតែត្អូញត្អែរថា ជីវិតហេតុអ្វីជួបតែរឿងមិនល្អ ជួបតែរឿងស៊យចូលមកជាបន្តបន្ទាប់ ប៉ុន្តែការពិតទៅ ក្រៅតែពីជោគវាសនារាសីខ្លួនមិនល្អ តាមពិតរឿងអាក្រក់ទាំងជាច្រើនកើនឡើងដោយសារតែចរិត លក្ខណៈរបស់ខ្លួនទៅវិញទេ។ យ៉ាងណាមិញ មនុស្សដែលមានទម្លាប់ និងលក្ខណៈទាំង ៣ នេះហើត ទើបធ្វើឱ្យពួកគេជួបតែរឿងអាក្រក់ ធ្វើអ្វីក៏មិនជោគជ័យដែរ។
១. ចក្ខុវិស័យទាប ៖ មនុស្សខ្លះគិតថា មកពីខ្លួនរៀនសូត្របានតិច ខ្លួនក្រីក្រខ្វះខាត ទើបធ្វើឱ្យខ្លួនគ្មានសំណាង មិនអាចសាងអនាគតដ៏ល្អបានដូចគេ។ តែជាក់ស្ដែងមែនទែនទៅ មិនសម្ដៅលើមាន ឬក្រ រៀនសូត្របានតិច ឬច្រើនទេ តែអ្វីដែលសំខាន់នោះគឺ ឆន្ទៈរបស់មនុស្សម្នាក់ៗ មនុស្សដែលមានចក្ខុវិសយគិតបានវែងឆ្ងាយ ច្រើនតែជាមនុស្សដែលងាយនឹងជោគជ័យក្នុងជីវិត។ យ៉ាងណាមិញ មនុស្សដែលមានចក្ខុវិសយទាប ច្រើនតែមានគំនិតមើលងាយខ្លួនឯង កំសាក ចូលចិត្តតែប្រៀបធៀបគម្លាតរវាងអ្នកមាន និងអ្នកក្រ។ អ្នកក្រចូលចិត្តផ្ដេកផ្ដួលតែលើអតីតកាល គិតត្រឹមបច្ចុប្បន្ន រស់មួយថ្ងៃដើម្បីតែមួយថ្ងៃ ប៉ុន្តែអ្នកមានគេគិតវែងឆ្ងាយណាស់ សម្លឹង និងរៀបចំសម្រាប់អនាគត។ ភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ គឺស្ថិតនៅក្នុងចក្ខុវិស័យរបស់ពួកគេតែប៉ុណ្ណោះ។
២. ចូលចិត្តត្អូញត្អែរ ទួញសោក ៖ មនុស្សជាច្រើនតែងតែត្អូញត្អែរ ស្តីបន្ទោស និងច្រណែនថាហេតុអ្វីបានជាពួកគេនៅតែក្រ ហើយមិនអាចជោគជ័យបាន។ ពួកគេតែងតែស្តីបន្ទោសគ្រប់បែបយ៉ាង សម្លឹងមើលអ្នកដទៃដោយចិត្តច្រណែនឈ្នានីសគេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សម្នាក់មិនឈប់និយាយគាត់នឹងបាត់បង់ការទុកចិត្ត និងការអាណិតស្រឡាញ់ពីមនុស្សគ្រប់គ្នា ហើយនឹងបាត់បង់ឱកាសដើម្បីទទួលបានការគាំទ្រក្នុងអាជីពការងារផងដែរ។
៣. តែងតែប្រើលេសដោះសារ ៖ មនុស្សប្រភេទនេះតែងតែរកលេសបន្ទាប់ពីបរាជ័យ។ ភាពបរាជ័យរបស់ពួកគេ គឺដោយសារទេវតា ព្រហ្មលិខិត និងកាលៈទេសៈ ប៉ុន្តែពួកគេមិនដែលគិតថាវាកើតឡើងដោយសារខ្លួនគេនោះទេ។ មនុស្សទាំងនេះគ្មានវិជ្ជាជីវៈ និងគ្មានការតស៊ូក្នុងជីវិតឡើយ។ ដូច្នេះពេលជួបនឹងការលំបាក គេនឹងជ្រើសរើសបោះបង់។ ក្រោមសម្ពាធ ពួកគេនឹងជ្រើសរើសយកការបោះបង់ ហើយគេចចេញ នោះហើយជាមូលហេតុដែលពួកគេមិនអាចជោគជ័យបាន។ មនុស្សមានទេពកោសល្យពិតប្រាកដមិនដែលរកលេសដោះសារនោះឡើយ។ ពួកគេតែងតែរិះគន់ខ្លួនឯង ហើយសង្ឃឹមថាពួកគេនឹងទទួលបាននូវបទពិសោធន៍ថ្មីទាំងស្រុង ហើយបន្ទាប់មកងើបឡើងវិញ។ ពួកគេហ៊ានសារភាពនូវអ្វីដែលខ្លួនបានធ្វើខុស ប៉ុន្តែមិនអាចបន្ទោសអ្នកដទៃបានទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ពាក្យសម្ដីក្នុងស្ថានភាពទាំង ៣ នេះកុំសូវជឿពេក ភាគច្រើន ច្រើនតែមិនមែនជាពាក្យពិតឡើយ
រដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត
មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia
យោបល់ទាំងអស់ (0)