
Knongsrok
· 2024-06-08
ចង់ដឹងថាគេស្រឡាញ់យើងពិត ឬស្រឡាញ់យើងខ្លាំងអត់ មើលតែទង្វើទាំងនេះទៅដឹងហើយ…
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
1737
ស្នេហា មិនមែនគ្រាន់តែនិយាយថា ស្រឡាញ់ សុទ្ធតែអាចបញ្ជាក់បាននោះឡើយ អ្នកខ្លះ ស្រឡាញ់មែន តែស្រឡាញ់បានតែមាត់ មិនដែលបង្ហាញនូវទង្វើ ឬកាយវិការឱ្យដឹងថាស្រឡាញ់ឡើយ ស្រឡាញ់តែមាត់ តែបែរជាព្រងើយកន្តើយ មិនដែលយកចិត្តទុកដាក់ចំពោះគ្នាទេ។ មនុស្សដែលស្រឡាញ់យើងពិត ពេលខ្លះ គេមិននិយាយចេញឡើយ តែគេបង្ហាញតាមរយៈកាយវិការឱ្យយើងបានឃើញច្បាស់ៗនឹងភ្នែក។
យ៉ាងណាមិញ មនុស្សដែលស្រឡាញ់យើងពិត ស្រឡាញ់យើងខ្លាំង គេតែងតែបញ្ចេញនូវទង្វើទាំងនេះ ៖
១. ចូលចិត្តញ៉ោះលេង
ជាការពិតណាស់ មនុស្សដែលស្រឡាញ់យើង គេតែងតែញ៉ោះយើងលេង ចូលចិត្តធ្វើឱ្យយើងខឹង យើងងរ ពេលអារម្មណ៍គេ ពេលបានញ៉ោះយើង ហើយចឹងខឹង គេមើលមកឃើញថាយើងរឹតតែគួរឱ្យស្រឡាញ់ ហើយចំណាំមើលទៅ ពេលគេញ៉ោះយើងហើយ គេតែងតែលួចញញឹមតែម្នាក់ឯង។
២. ចូលចិត្តអង្អែលក្បាលយើងលេង
ការអង្អែលក្បាលលេង ជាតង្វើបង្ហាញពីការយកចិត្តទុកដាក់ និងបារម្ភ ទុកយើងដុចកូនក្មេងអ៊ីចឹង។ គេរមែងមានកូនចិត្តមួយគិតថា ការអង្អែលក្បាល ជាកាយវិការមនុស្សដែលយកចិត្តទុកដាក់ និងTake Careយើងបំផុត។
៣. តែងតែព្រមខុសគ្រប់រឿង គ្រប់ពេល
មនុស្សដែលស្រឡាញ់យើងខ្លាំង គេខ្លាចណាស់ គឺខ្លាចយើងខឹង ខ្លាចយើងមិនសប្បាយចិត្ត ជាពិសេសគឺខ្លាចបាត់បង់យើង អ៊ីចឹងហើយ គ្រប់ពេលដែលមានបញ្ហា មិនថាគេខុស ឬត្រូវទេ គឺជាអ្នកសុំទោស ជាអ្នកតាមលួងយើងមុនជានិច្ច ព្រោះគេមិនចង់ឈ្លោះជាមួយើងឡើយ គេព្រមឱ្យយើងឈ្នះគ្រប់រឿង គេព្រមចាញ់គ្រប់ពេល។
៤. ការពារយើងគ្រប់កាលៈទេសៈ
មិនថាទៅណាមកណា គេតែងយកចិត្តទុកដាក់ គិតគូរពីយើងជានិច្ច តែងតែការពារយើង ឱ្យតម្លៃយើងមិនថានៅក្រោយខ្នង ឬនៅចំពោះមុខ ជាពិសេសពេលយើងមានបញ្ហាជាមួយអ្នកណា គេតែងតែការពារយើងគ្រប់ពេល មិនឱ្យអ្នកដទៃមើលងាយ ឬធ្វើបាបយើងបានឡើយ។
៥. តាមចិត្តយើងជានិច្ច
មិនថាយើងចង់ទៅណា ដើរផ្សារ ដើរលេង ឬញាំអីទេ គឺគេជូនយើងទៅទាំងអស់ កំដរយើងគ្រប់វេលា មិនថាមមាញឹកនឹងការងារប៉ុនណា ក៏គេនៅតែអាចឆ្លៀតពេលដើម្បីយើងបានជានិច្ច។
៦. ផ្ដល់កម្លាំងចិត្តដល់យើងរហូត
មិនថាយើងជួបបញ្ហាអ្វីក៏ដោយ គ្មានឡើយពាក្យសម្ដីបន្ទោស គឺមានតែពាក្យកែលំអ នឹងលើកទឹកចិត្តដល់យើង មិនដែលខឹង មិនដែលថាយើងខុសនោះឡើយ។
នៅមានទង្វើផ្សេងៗទៀត ដែលមនុស្សស្រឡាញ់គ្នាគេតែងតែផ្ដល់ឱ្យគ្នា មិនមែនបានតែនិយាយ ឬសន្យាខ្យល់នោះទេ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
យោបល់ទាំងអស់ (4)
មិត្ត1000326068
· 03-22
🤗🤗
អូនតា លេខកូដ63230368
· 01-13
👍👍
កូដណែនាំ 91815366
· 2024-12-08
👌👌
koko1000
· 2024-07-01
ok
- 1
ទៅកាន់