TNAOT News
· 06-11
សត្វផ្សោតគ្មានព្រុយខ្នងមួយក្បាលងាប់ នៅខេត្តកំពត
#កំណត់ត្រាថ្មី# #សត្វសមុទ្រ# #សត្វ# #សត្វផ្សោត# #DEVELOPING NEWS# #ខេត្តកំពត#
6999
ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃ អង្គការ MCC បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តកំពត និងបានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។
ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិតពីគណៈកម្មការសហគមន៍នេសាទ កំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង Indo-Pacific finless porpoise (Neophocaena phocaenoides) ដែលជាកំណត់ត្រាប្រភេទថ្មីក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទដែលបានកត់ត្រារួចហើយនៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត។
ក្រុមការងារអភិរក្ស បានបញ្ជាក់ថាវត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជាជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។
ក្រុមការងារបច្ចេកទេសបញ្ជាក់ថានឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើអ្នកដឹងទេថា! ការមើលតាមរយៈភ្នែករបស់សត្វនីមួយៗ មិនដូចការមើលឃើញរបស់មនុស្សយើងឡើយ
ការសិក្សាថ្មី ៖ សត្វកន្លាតអាល្លឺម៉ង់ បានបៀតបៀន មនុស្ស កាលពីជាង ២០០០ ឆ្នាំមុននៅអាស៊ីខាងត្បូង
ចាប់ពីសប្តាហ៍ក្រោយ ឆ្នាំទាំង៤ ត្រូវបានព្រះសម្មាសម្ពុទ្ធ បំភ្លឺផ្លូវ ដឹកនាំផ្លូវ ការងារ ស្នេហា ហិរញ្ញវត្ថុ នឹងរីកចម្រើនទៅមុខ
លោក Marcos៖ ហ្វីលីពីន នឹងបន្តកិច្ចសន្ទនាជាមួយចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង
យោបល់ទាំងអស់ (0)