Lookingtoday

· 06-12

រកឃើញក្រុមជើងខ្លាំង ៥ ក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយ នៃការប្រកួត ពានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននៅស្រុកខ្សាច់កណ្តាល

#បាល់ទាត់កម្ពុជា# #កីឡា# #ស្រុកខ្សាច់កណ្តាល#

3219

ស្រុកខ្សាច់កណ្ដាល ៖ ការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាលកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានរកឃើញក្រុមជើងខ្លាំង ៥ ក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយហើយក្នុងពូលនីមួយ ពូល A៖ ក្រុមបាល់ទាត់យុវជន ឃុំសន្លុង និងក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាម បានដឹកដៃឡើងវគ្គ ៨ ក្រុមចុងក្រោយ ខណៈក្រុមបាល់ទាត់យុវជន ឃុំតាឯក ធ្លាក់ពីការប្រកួតទទួលបាន ១ ពិន្ទុ ដោយ ២ ប្រកួត ឈ្នះមួយ និងចាញ់មួយ ។ ពូល B ៖ ក្រុមបាល់ទាត់យុវជន ឃុំរកាជន្លឹងឡើងវគ្គ ៨ ក្រុមចុងក្រោយមុនគេ ខណៈក្រុមបាល់ទាត់យុវជន ឃុំព្រែកតាមាក់ និងក្រុមបាល់ទាត់យុវជន ឃុំព្រះប្រសប់ ត្រូវប្រកួតប្រជែងដើម្បីដណ្តើមកៅអីវគ្គ ៨ ក្រុមចុងក្រោយ ។

ចំណែពូល C ៖ក្រុមបាល់ទាត់យុវជន ឃុំស្វាយរមៀត ឡើងវគ្គ ៨ ក្រុមចុងក្រោយមុនគេ ហើយក្រុមបាល់ទាត់យុវជន ឃុំស៊ីធរ និងក្រុមបាល់ទាត់យុវជន ឃុំជ័យធំ ត្រូវប្រកួតប្រជែងដើម្បីដណ្តើមកៅអីវគ្គ ៨ ក្រុមចុងក្រោយ ។ ពូល D ៖ក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សី ឡើងវគ្គ ៨ ក្រុមចុងក្រោយមុនគេ រីឯក្រុមបាល់ទាត់យុវជន ឃុំកំពង់ចំលង និងក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ត្រូវប្រកួតប្រជែងដើម្បីដណ្តើមកៅអីវគ្គ ៨ ក្រុមចុងក្រោយ។

សមាសភាព ចូលរួម ក្នុងពិធីបើកការប្រកួតកីឡានេះរួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល អនុប្រធាន ក្រុមការងារ ចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជន របស់ក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារ យុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង ១២ ក្រុម សរុបចំនួន ៧៥០ នាក់ ។

លោក លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត មិនអាចខ្វះបានឡើយ ។

បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស